(បារាំង)៖ តុលាការប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ខ្សែអាត់សម្លេងដែលថតដោយសម្ងាត់ទៅលើកិច្ចសន្ទនារវាងអតីតប្រធានាធិបតីប្រទេស បារាំង លោក Nicolas Sarkozy ជាមួយមេធាវីរបស់លោកអាចប្រើប្រាស់ជាភស្ថុតាង ដើម្បីស៊ើបអង្កេតទៅលើករណីអំពើពុករលួយរបស់លោកបាន នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន French 24 ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥នេះ។
សូមជម្រាបថា លោក Sarkozy បច្ចុប្បន្នជាប្រធានរបស់បក្សប្រឆាំងដែលហៅកាត់ថា UMP ត្រូវបានចោទប្រកាន់ពីបទ ធ្វើការពិភាក្សា ក្នុងគោលដៅផ្តល់នូវការងារដែលផ្តល់ប្រាក់កម្រៃខ្ពស់ ដល់មន្ត្រីតុលាការម្នាក់ ដើម្បីជាថ្នូរនឹងការបិទបាំងព័ត៌មានអំពីអំពើពុករលួយផ្សេងទៀត ពាក់ព័ន្ធនឹងលោកផ្ទាល់។
បទឧក្រិដ្ឋរបស់លោក Sarkozy អាចឲ្យលោកត្រូវជាប់ពន្ធធនាគាររហូតដល់រយៈពេល១០ឆ្នាំ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់បានបញ្ជាក់ថា ការដាក់ទោសដោយការឃុំឃាំង ប្រហែលជាមិនអាចទៅរួចនោះទេ សម្រាប់លោក Sarkozy បើទោះបីលោកត្រូវបានគេផ្តន្ទាទោសក៏ដោយក្តី៕