(ភ្នំពេញ)៖ ក្រោយពីបានដាក់បង្ហាញជាផ្លូវការនូវរថយន្ត Ford Ranger ស៊េរីថ្មី ដែលមានបច្ចេកវិទ្យាដ៏វៃឆ្លាត គួបផ្សំជាមួយនឹងរូបរាងដ៏រឹងមាំ ការរចនាម៉ូដថ្មី និងត្រូវបានគេទទួលស្គាល់ថា ជារថយន្តដែលមានបច្ចេកវិទ្យាចុងក្រោយ អាចធ្វើការបើកបរបានគ្រប់កាលៈទេសៈ និងជម្នះបានគ្រប់ឧបសគ្គនៃការបើកបរ ដែលធ្វើឲ្យរថយន្តប្រភេទនេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនលើសរថយន្តភីកអាប់ (Pickup) ដទៃទៀត។

ចង់ដឹងថា តើចំណុចអ្វីខ្លះដែលរថយន្តនេះលើសពីរថយន្ត Pickup ដទៃទៀត?

១. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់ជូនអ្នកបើកបរសម្រាប់ការពារ ចំពោះការចាកចេញពីគន្លងផ្លូវរបស់ខ្លួនដោយចៃដន្យ នៅពេលដែលកំពុងបើកបរក្នុងល្បឿនលឿន។

២. ប្រព័ន្ធកំណត់ល្បឿននៃការបើកបរ (Adaptive Cruise Control) បានផ្តល់នូវភាពរំញោច ដើម្បីកំណត់ទៅលើល្បឿន ក៏ដូចជាចម្ងាយចំពោះរថយន្តបើកនៅពីខាងមុខ ដែលបង្កើតឡើងគោលបំណងធ្វើយ៉ាងណាបញ្ជៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរលើសល្បឿនដែលបានកំណត់។

៣. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Alert) ឧបករណ៍នេះមានទំនាក់ទំនង ផ្សារភ្ជាប់ទៅនឹងប្រព័ន្ធកំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យអ្នកបើកបរ អាចធ្វើការពិនិត្យពីចន្លោះសុវត្ថិភាពនៃរថយន្តរបស់គាត់ នៅក្នុងចម្ងាយសុវត្តិភាពមួយ។

៤. ប្រព័ន្ធជំនួយចូលចតផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្រោយនៃរថយន្ត (Front and Rear Park Assist) ការប្រើប្រាស់នូវប្រព័ន្ធរំញោច សម្រាប់ការពារនូវឧបសគ្គផ្សេងៗ ព្រមទាំងផ្តល់ជូនអ្នកបើកបរនូវការផ្តល់នូវដំណឹង នៅពេលដែលរថយន្តបានជួបនូវឧបសគ្គផ្សេងៗ ដូចជាពេលកំពុងចូលចតជាដើម។ កាមេរ៉ាផ្នែកខាងក្រោយនៃរថយន្តបានផ្តល់នូវរូបភាពច្បាស់ ដែលអាចផ្តល់ភាពទុកចិត្តខ្ពស់សម្រាប់អ្នកបើកបរនៅពេលចូលចត។

៥. ប្រព័ន្ធត្រួតពិនិត្យនូវសម្ពាធកង់ (Tire Pressure Monitoring System) អាចជួយអ្នកបើកបរក្នុងការផ្តល់នូវសុវត្ថិភាពខ្ពស់ និងសន្សំសំចៃប្រេងដោយការផ្តល់ដំណឹង ដល់អ្នកបើកបរនៅពេលដែលកង់រថយន្តមានសំពាធទាប។

៦. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល (Electronic Stability Program) ជាមួយនឹងប្រព័ន្ធទប់លំនឹងរបស់រថយន្ត Ford Ranger អាចធ្វើការទប់លំនឹងរបស់រថយន្ត នៅពេលដែលរថយន្តចង់ឈានទៅរកការក្រឡាប់បាន។

៧. ​ប្រព័ន្ធត្រួតពិនិត្យទៅលើស្ថានភាពរបស់អ្នកបើកបរ (Driver Impairment Monitor) ប្រព័ន្ធត្រួតពិនិត្យស្ថានភាពរបស់អ្នកបើកបរ នៅពេលដែលគាត់មានអារម្មណ៍ថាងងុយគេង។ ប្រសិនបើប្រព័ន្ធត្រួតពិនិត្យនោះ ទទួលបាននូវភាពមិនប្រក្រតី របស់អ្នកបើកបរដូចជា ចង្កូតរបស់រថយន្តត្រូវបានរេដោយមិនប្រក្រតីនោះ ប្រព័ន្ធត្រួតពិនិត្យនឹងតម្រង់ចង្កូតឲ្យត្រង់មកវិញ រួមទំាងបានផ្តល់ដំណឹងជូនអ្នកបើកបរ ដោយបញ្ចេញសម្លេងមួយយ៉ាងឮ។

៨. ជាមួយនឹងបច្ចេកវិទ្យាផ្សេងទៀត ដែលមាននៅលើរថយន្ត Ford Ranger ស៊េរីថ្មីនោះគឺ ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុកចិត្ត ក្នុងការបើករថយន្តឡើងចំណោត និងកាត់បន្ថយនូវស្ថានភាពរអិល មិនឲ្យរថយន្តរអិលទៅមុខលឿនពេក នៅពេលដែលចុះពីចំណោត។

៩. ប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំងបន្ទាន់ ដែលផ្តល់នូវសំពាធខ្ពស់ សម្រាប់ប្រព័ន្ធហ្វ្រាំងរបស់រថយន្ត ក្នុងការបង្កើននូវកម្លាំងរបស់ហ្វ្រាំង ឲ្យមានប្រសិទ្ធភាពជាងមុននៅពេលដែលអ្នកបើកបរ ចាប់ហ្វ្រាំងនៅក្នុងករណីបន្ទាន់។

១០. ប្រព័ន្ធទប់នូវទម្ងន់របស់រថយន្តនេះវិញ ក៏មានសមត្ថភាពខ្ពស់ផងដែរ ពោលគឺអូស ឬសណ្តោងបានរហូតដល់ ៣,៥០០ គីឡូក្រាម ជាមួយនឹងទំហំនៃផ្នែកខាងក្រោយនៃរថយន្ត អាចផ្ទុកទម្ងន់បានរហូតដល់ ១,១៧៥ គីឡូក្រាមផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រភេទរថយន្តដែលមាននូវលក្ខណៈបែបនេះ ក៏កម្រមានចំពោះស៊េរីរថយន្តភីកអាប់ណាស់ ពោលគឺមានតែចំពោះប្រភេទរថយន្ត Ranger នេះតែប៉ុណ្ណោះ។

ស្របជាមួយគ្នានេះដែរ ក្រុមហ៊ុន RMA Cambodia បានផ្តល់ឱកាសជូនអតិថិជន ដែលមានបំណងចង់ទិញរថយន្ត Ford Ranger ស៊េរីឆ្នំា២០១៦នេះ ដោយទទួលបាននូវតម្លៃពិសេស សម្រាប់ការបញ្ជាទិញឥឡូវនេះ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ ០១២ ៣៣៣ ៩៧៥៕