(ប៉េកាំង)៖ យោងតាមព័ត៌មានស៊ិនហួ ចេញផ្សាយនៅរសៀលថ្ងៃទី១៦ ខែឧសភានេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក John Kerry បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ប្រទេសចិនហើយ សម្រាប់ដំណើរទស្សនៈកិច្ចជាផ្លូវការចំនួន ២ថ្ងៃ នៅក្នុងប្រទេសដែលមាន កំណើនសេដ្ឋកិច្ចលឿនជាងគេបំផុត នៅលើពិភពលោកនេះ។

នេះគឺជាដំណើរទស្សនៈកិច្ចជាផ្លូវការលើកទី៦ហើយ សម្រាប់លោក John Kerry ទៅកាន់ប្រទេសចិន ចាប់តាំងពីលោកឡើងកាន់តំណែងមក។ ក្នុងដំណើរទស្សនៈកិច្ចនេះ លោក John Kerry នឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដើម្បីដោះស្រាយជាទ្វេរភាគីលើបញ្ហាក្នុងតំបន់ និងពិភពលោក ហើយភាគីទាំង២ ក៏នឹងពិភាក្សាអំពីការរៀបចំ នៃកម្មវិធី China-U.S. Strategic and Economic Dialogue ដែលនឹងប្រារព្ធឡើង​នៅខែមិថុនាខាងមុខ៕