(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh​ News​ នៅមុននេះបនិ្តចថា មានករណីបុរសម្នាក់បានលោតទឹកសម្លាប់ខ្លួន នៅស្ពានត្សឹបាសា ហៅស្ពាន​អ្នកលឿង ប៉ុន្តែការ​លោតនេះមិនបានធ្លាក់ចូលទឹកទេ គឺទើរនៅលើជើងតាងស្ពាន។

ហើយនៅម៉ោង ៥៖២០នាទីល្ងាចថ្ងៃទី២០ ខែឧសភានេះ កម្លាំងនគរបាលខេត្តកណ្តាល បានចេញទៅ​អន្តរាគមន៍ ពិនិត្យមើល​ជនរងគ្រោះ៕