(ភ្នំពេញ)៖ ប៉ូលិសបាននិយាយថា នៅម៉ោងប្រមាណជាង ៣៖៣០នាទីរសៀលថ្ងៃសៅរ៍នេះ មានកម្មករធ្វើផ្លូវថ្នល់ម្នាក់ឈ្មោះ ជុំ លីន ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មកររបស់កក្រុមហ៊ុន លី ឈួង ត្រូវបានអ្នកបើករឡូកិនថ្នល់បុកស្លាប់នៅនឹងកន្លែងតែម្តង ស្ថិតនៅទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (ជាកម្មករស្នាក់នៅការដ្ឋាន)។
ប៉ូលិសបានរៀបរាប់ថា ក្រុមហ៊ុន លីឈួង បានបើកការដ្ឋានធ្វើផ្លូវថ្នល់ (ផ្លូវថៃគ័រ) ដោយជនរងគ្រោះជាអ្នកធ្វើចរាចរណ៍ ដើម្បីបញ្ជៀសរថយន្ត (ធ្វើផ្លូវម្ខាងបើកម្ខាង) ដោយជនបង្កឈ្មោះ ណុល បុរី ជាអ្នកបើករឡូកិនថ្នល់។
ដោយមិនប្រយ័ត្នក័បើកកិនទៅលើជនរងគ្រោះដែលកំពុងធ្វើចរាចរណ៍បែកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។
ភ្លាមៗជនបង្ករត់គេចខ្លួនបាត់៕
។