(ត្បូងឃ្មុំ)៖ ការចាកចេញពីគណបក្សសង្រ្គោះជាតិ បានបន្តទៀតហើយ !ដោយមេឃុំ និងមេភូមិចំនួន៥នាក់ ក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដាក់ពាក្យលា ឈប់ពីគណបក្សសង្រ្គោះជាតិ ហើយសុំមកចូលរួមជីវភាពនយោបាយ ជាមួយបក្សកាន់អំណាចវិញ។ នេះបើយោងតាមលោក ម៉ៅ ពៅ ថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០១៧នេះ។

ការចាកចេញនៅពេលនេះ គឺដោយសារតែអស់ជំនឿលើមេដឹកនាំរបស់ខ្លួន និងមិនដែលយកចិត្តទុកដាក់ដល់សកម្មជនថ្នាក់ក្រោមសោះឡើយ។ មេឃុំ និងមេភូមិដែលបានចាកចេញនៅពេលនេះមាន៖

ទី១៖ លោក យិន សូផា មេឃុំដារ ស្រុកមេមត់ គណបក្សសង្រ្គោះជាតិ
ទី២៖ លោក សោម បឿន មេភូមិដារត្បូង ស្រុកមេមត់ គណបក្សសង្រ្គោះជាតិ
ទី៣៖ លោក សំរិទ្ធ ដាវឿន មេភូមិដារផ្សារ ស្រុកមេមត់ គណបក្សហ្វ៊ិនស៊ិនប៉ិច
ទី៤៖ លោក ខាត់ សោភ័ណ្ឌ មេភូមិដារលិច ស្រុកមេមត់ គណបក្សហ្វ៊ិនស៊ិនប៉ិច
ទី៥៖ លោក អោក រ៉ា មេភូមិដារកណ្តាល ស្រុកមេមត់ គណបក្សហ្វ៊ិនស៊ិនប៉ិច

មេឃុំ និងមេភូមិ ដែលបានចូលរួមជីវភាពនយោបាយ ជាមួយបក្សកាន់អំណាចនៅពេលនេះ​ បានប្រកាសថា នឹងបន្តនាំយកមេឃុំ និងមេភូមិ ព្រមទាំងសកម្មជនផ្សេងៗទៀត មកចូលជាមួយគណបក្សប្រជាជនកម្ពុជា។

តាមលោក ម៉ៅ ពៅ បានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ អតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិ និងហ្វ៊ុនស៊ិនប៉ិន បានចូលរួមធ្វើសកម្មភាពចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ជាមួយលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នៅខេត្តត្បូងឃ្មុំ។