(កំពង់ចាម)៖ លោក ហៃ ណៃហេង និងលោក ប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះបានចេញដីកា ឃុំខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន៤នាក់ ដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ពីបទ «ជួញដូរដោយ ខុសច្បាប់ នូវសាធាតុញៀន» ក្រោយពីកម្លាំងនគរបាលចាប់ខ្លួនជាបន្តបន្ទាប់ នៅក្រុងកំពង់ចាម និងស្រុកកោះសុទិន។

ជនត្រូវចោទទាំង៤នាក់ រួមមាន ឈ្មោះ សោ ភត្រា ហៅ ពៅ ឈ្មោះ ឈិត សុវណ្ណារ៉ា ហៅប៉ោង ឈ្មោះ ឈ្មោះវ៉ា ស្រីពេជ្រ អាយុ៤០ឆ្នាំ និងឈ្មោះ ស៊ិន ដារ៉ាវី ហៅឆក។

សូមបញ្ជាក់ថា មុខសញ្ញាទាំង៤នាក់ ត្រូវបានកម្លាំង នគរបាលក្រុងកំពង់ចាម និងស្រុកកោះសូទិន ចាប់ខ្លួន ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ខណៈដែលពួកគេធ្វើសកម្មភាព ចែកចាយគ្រឿងញៀន និងដកហូតថ្នាំញៀន និងសម្ភារមួយចំនួនផងដែរ៕

www.freshnewsasia.com