(ភ្នំពេញ)៖ ស្រាបៀរ Tiger បានរៀបចំកម្មវិធីចាប់ឆ្នោតជ័យមង្គលលើកទី១រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ដើម្បីផ្តល់រង្វាន់ជូនដល់ គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរ Tiger ក្នុងកម្មពិធី អាពាហ៍ពិពាហ៍ក្នុង ឆ្នាំ ២០១៧ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ ក្រុមហ៊ុនស្រាបៀរ Tiger ក្រុមការងារស្រាបៀរ Tiger ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ។
កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះ ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរ Tiger ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្ត ទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរ Tiger ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរ Tiger ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់ឆ្នោត លើកទីមួយនេះរួមមាន IPhone 7 ចំនួន ៣ រង្វាន់ ទូរទស្សន៍ Smart TV ចំនួន៣ រង្វាន់ និងទូរទឹកកក ចំនួន៥ រង្វាន់។
លោកអ្នកអាចស្វែងរកឈ្មោះ របស់លោកអ្នកនៅលើកាសែត កោះសន្ដិភាព ឬលើគេហទំព័រ Facebook (Tiger Beer KH)។ ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។
គួររំលឹកផងដែរថា Tiger គឺជាស្រាបៀរដែលមានគុណភាព ខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង ៧០ ប្រទេសដែលកំពុងទទួល បានការគាំទ្រកាន់តែខ្លាំងឡើង ជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោក ហើយជាពិសេស Tiger ជាស្រាបៀរដែលស័ក្តសម បំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ២០១៧ នេះ អតិថិជនដែលជាវស្រាបៀរ Tiger កំប៉ុង ឬ ដប ចាប់ពី២៥ កេសឡើងទៅសម្រាប់ទទួល ភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួននឹងអាចមានឱកាស ឈ្នះរង្វាន់ធំរថយន្ត AUDI Q5 2016 ស៊េរីទំនើបថ្មីសន្លាងចំនួន ១ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា IPhone 7 ចំនួន ៥ រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ៥ រង្វាន់ និង ទូរទឹកកក ចំនួន ១០ រង្វាន់។
ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរ Tiger!
ពិសាដោយការទទួលខុសត្រូវ!!!