(ភំ្នពេញ)៖ អ្នកជំនួញវ័យក្មេង លោក ធុយ វិទូ អគ្គនាយកហាងកាហ្វេ «Palm Coffee» បានសម្រេចចិត្តបោះទុនជិត១៥ម៉ឺនដុល្លារ ដើម្បីបើកហាងកាហ្វេ «Palm Coffee» សាខាទី៣ មានទីតាំងនៅលើផ្លូវព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខនឹងមន្ទីរពេទ្យកាលម៉ែត្រ ដែលជាស្នាដៃ របស់កូនខ្មែរសុទ្ធសាធ។
លោក ធុយ វិទូ អគ្គនាយកហាងកាហ្វេ «Palm Coffee» បានបញ្ជាក់ថា «ទឹកប្រាក់ប្រមាណជិត១៥ម៉ឺនដុល្លារនេះ គឺយើងគិតទាំងការ ឌឺសាញ និងការបណ្តាក់ទុនជាមួយដៃគូរ។ ដោយយើងគិតថាស្លាក់យីហោ ផាម កាហ្វេ (Palm Coffee) មួយនេះ ជាស្លាកយីហោដែលបង្កើតឡើង ដោយកូនខ្មែរសុទ្ធសាធ»។
លោក ធុយ វិទូ បានបន្តថា កត្ដាមួយទៀតដោយសារតែ សាខាទី១ នៅក្នុងខេត្តបន្ទាយមានជ័យ និងសាខាទី២ នៅក្រុងប៉ោយប៉ែត មានការគាំទ្រ ពីសំណាក់អតិថិជនជាច្រើនរួចមកហើយ ទើបឥឡូវយើងក៏សម្រេចចិត្តបង្កើតសាខាទី៣នេះ នៅទីក្រុងភំ្នពេញ។
លោកបានបន្ថែមទៀតថា ម្យ៉ាងទៀត ហាងកាហ្វេរបស់លោក មានលក្ខណៈជាបែបខ្មែរបុរាណ ដែលក្នុងនោះមានដូចជា៖ រូបគំនូរ និងវត្ថុបុរាណជាច្រើន ដែលបានបន្សល់ទុកពី ជំនាន់ដើម និងរូបគំនូរមួយចំនួនទៀត ដែលជាស្នាដៃធ្វើឡើង របស់កូនខ្មែរយើង ដើម្បីធ្វើការដាក់តាំងបង្ហាញ សម្រាប់ឲ្យជនជាតិបរទេស ដែលអាចឲ្យពួកគាត់ ចូលមកពិសារកាហ្វេ នៅក្នុងហាង «Palm Cafe»នេះ បានឃើញនិងបានស្គាល់ ។
សូមជម្រាបថា ហាងកាហ្វេ «Palm Cafe» នៅមុខមន្ទីរពេទ្យកាលម៉ែត្រនេះ គឺជាសាខាទី៣ហើយ របស់«Palm Cafe» ដោយក្នុងនោះសាខាទី១៖ នៅក្នុងខេត្តបន្ទាយមានជ័យ និងសាខាទី២៖ នៅក្នុងក្រុងប៉ោយប៉ែត ដែលបានដំណើរ ការដោយជោគជ័យ ពីព្រោះភាគច្រើនភ្ញៀវ មានការកោតសសើរថា ការហ្វេ នៅហាងកាហ្វេ «Palm Cafe» ឆ្ញាញ់ខុសពីកាហ្វេដទៃ៕