(ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG ដែលជាក្រុមហ៊ុនផលិតស្រាបៀរអាល្លឺម៉ង់ កំពុងទទួលបានការពេញនិយមយ៉ាងសម្បើម ពីសំណាក់អតិថិជនទាំង ផ្នែកគុណភាព និងរសជាតិនោះ នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំ និងអស្ចារ្យប្រចាំឆ្នាំមួយគឺ ហ្គេនស៍បឺគ រាត្រីពណ៌មាស (GANZBERG Golden Night) ដើម្បីចូលរួមអបអរសាទរដល់ស្រាបៀរ GANZBERG ដែលទើបតែដណ្តើមឈ្នះបាន មេដាយមាសកម្រិតពិភពលោក ឆ្នាំ២០១៧ ពីស្ថាប័ន Monde Selection កាលពីពេលថ្មីៗនេះ។
ព្រឹត្តិការណ៍ ហ្គេនស៍បឺគ រាត្រីពណ៌មាស (Ganzberg Golden Night) នេះ នឹងត្រូវប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ ដោយនឹងទទួលបានការចូលរួមអបអរសាទរ យ៉ាងច្រើនកុះករ ចំពោះភាពជោគជ័យរួមនេះ ពីសំណាក់នាយកក្រុមហ៊ុន ប្រធានប្រតិបត្តិ ដៃគូពាណិជ្ជកម្ម អាជីវករ ពាណិជ្ជករ តំណាងដេប៉ូចែកចាយ និងបុគ្គលិកយ៉ាងច្រើនកុះករ។
GANZBERG រាត្រីពណ៌មាស (GANZBERG Golden Night) ក៏នឹងមានការរៀបចំពិធីប្រគល់មេដាយមាសកម្រិតពិភពលោក ឆ្នាំ២០១៧ នៅកម្ពុជា ពីសំណាក់តំណាងមកពីស្ថាប័ន Monde Selection ជូនដល់ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគផងដែរ។ មិនតែប៉ុណ្ណោះ លោក Brune ដែលជាអ្នកឯកទេសផលិតស្រាបៀរអាល្លឺម៉ង់ ក៏នឹងមានវត្តមាន នៅក្នុងព្រឹត្តិការណ៍ដ៏មហោឡារិក និងរំភើបញាប់ញ័រនេះទៀតផង។
ពិសេសលើសពីនេះ នៅថ្ងៃទី២៣កក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏មានរៀបចំប្រារព្ធ មហាព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG Golden Uber Concert នៅទីក្រុងកោះពេជ្រ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗ ប្រចាំផលិតកម្ម ហង្សមាស នឹងតារាអន្តរជាតិ Jannine Weigel ផងដែរ៕