(ភ្នំពេញ)៖ ករណីផ្ទុះអាវុធមួយគ្រាប់ នៅគ្រឹះស្ថាន Woori Finance Cambodia Plc សាខាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥នេះ ជនរងគ្រោះគឺជាសន្តិសុខ នៅគ្រឹះស្ថានខាងលើនេះតែម្តង ដោយឡែកជនបង្កជាមន្រ្តីអាវុធហត្ថ ។

មិត្តភ័ក្តិជនរងគ្រោះ ឈ្មោះ សុខ នាថ បានប្រាប់យ៉ាងខ្លីថា ជនរងគ្រោះមានឈ្មោះ អាន រង្សី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ ចំដៃដោយសារតែជនបង្ក ជ្រុះកាំភ្លើងហើយរាលកៃផ្ទុះ ។

តាមសមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់កាំភ្លើងដែលធ្វើឲ្យជ្រុះ ហើយរាលកៃនេះ មានឈ្មោះ ហ៊ុន សុផល ជាមន្រ្តីអាវុធហត្ថ ប៉ុន្តែមិនដឹងបម្រើនៅអង្គភាពណានោះទេ ៕