(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៥នេះ ក្រសួងមហាផ្ទៃ បានប្រកាសរៀបចំការប្រឡងមួយ ដើម្បីជ្រើសរើស មន្រ្តីរាជការស៊ីវិល និងក្របខ័ណ្ឌ មន្រ្តីពន្ធនាគារ ប្រមាណ៤០០នាក់ ។

តាមការប្រកាស របស់ក្រសួងមហាផ្ទៃ ដែល Fresh News ទទួលបាននៅព្រឹកនេះ បានឱ្យដឹងថា ការទទួលពាក្យចុះឈ្មោះប្រឡង នឹងធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ។ ដោយឡែក កាលបរិច្ឆេទប្រឡង នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ ។ សូមអានសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ខាងក្រោម៖