(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថា(GMAC) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើសុំឱ្យរាជរដ្ឋាភិបាលឆ្លើយតបនឹង សំណើចំនួន៣របស់ខ្លួន ដើម្បីឱ្យសមាគមនេះ មានលទ្ធភាពដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ GMAC ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ។
សំណើ៣ចំណុចរបស់ GMAC នោះរួមមាន៖
១៖ សំណើសុំពន្យារសុពលភាពការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ១%របស់រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់រយៈពេលប្រាំឆ្នាំ(ឆ្នាំ២០១៨ដល់ឆ្នាំ២០២២)
២៖ សំណើសុំកាត់បន្ថយកម្រៃគ្រប់គ្រងការនាំចេញ(EMF)ចំនួនពាក់កណ្តាល
៣៖ សំណើសុំកាត់បន្ថយកម្រៃត្រួតពិនិត្យកាំកុងត្រូល មកស្មើនិងតម្លៃកម្រៃបែបបទគយ។
GMAC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖