(ភ្នំពេញ)៖ រថយន្ដ HONDA Accord ស៊េរីថ្មី ម៉ូដែល 2015 ដែលមានរូបរាងយ៉ាងស្រស់ស្អាត ទាន់សម័យ ជាមួយនិងបច្ចេកវិទ្យា កាន់តែទំនើបឈានមុខគេ ត្រូវបាននាំចូលដោយក្រុមហ៊ុន ភ្នំពេញហុងដា។
រថយន្ដស៊េរីថ្មីនេះមានបំពាក់ ដោយភ្លើងបំភ្លឺមុខប្រភេទ (LED Headlight Dual Porjectors) ភ្លឺច្បាស់ជាងមុនដល់ទៅ ៥០%។ ភ្លើងមុខរេឡើងចុះដោយស្វ័យប្រវត្ដិ និងរេតាមចង្កូតនៅ ពេលបត់ផ្លូវកោង (Auto Leveling & Active Cornering Lights) អមបន្ថែមដោយភ្លើង Day Running Light LED ភ្លើងពិល (Fog Lights) និងភ្លើងក្រោយបំពាក់ ដោយ LED យ៉ាងស្រស់ស្អាត (LED Tial Lights)។ ចំណែកដៃទ្វារក្រូម៉េយ៉ាងភ្លឺរលោងជាមួយនិង Smart Entry System។ រីឯកាម៉េរាមើលក្រោយភ្លឺច្បាស់ល្អ មើលបាន៣ទំរង់ (Multi-View with Dynamic Guidelines Reverse Camera) និង មាន Sensors អោយសញ្ញាមុខក្រោយងាយស្រួលក្នុងការចូលចត។
តាបឡូត្រូវបានរចនាតាមបែប ទំនើបជាមួយ Intelligent Multi Information Display ដែលមានអេក្រង់ទំហំ 8” ផ្ដល់ព័ត៌មានយ៉ាងសំបូរបែប រួមជាមួយប្រព័ន្ឋកំសាន្ដ Touch Screen (Touch Screen Audio System) ដែលយើងអាចបញ្ជានៅលើដៃចង្កូត និង ធ្នាក់ដៃខាងក្រោយដើម្បី ជួយបង្កើតបរិយាកាសឱ្យ កាន់តែសប្បាយរីករាយរាល់ ពេលធ្វើដំណើររបស់លោកអ្នកព្រមទាំង មានបំពាក់ប្រព័ន្ឋ Bluetooth Hand Free Telephone (Bluetooth HFT) ដែលផ្ដល់ភាពងាយ ស្រួលក្នុងការ សន្ទនាទូរសព្ទដោយ មិនចាំបាច់កាន់ទូរសព្ទក្នុងពេលបើកបរ។
ប៊ូតុងបព្ឆោះនិងពន្លត់ ដោយស្វ័យប្រវត្ដិ (Engine Start/Stop Button) កញ្ចក់មើលក្រោយអាច មើលបានទាំងពេលថ្ងៃ និងយប់ Rear View Mirror (Day & Night) ជាមួយកញ្ចក់មើលចំហៀងសេរេដោយភ្លើង និងចុចក្ដោបដោយស្វ័យប្រវត្ដិ (Power Side View Mirrors & Auto Folding) ។ ជាងនេះទៅទៀត HONDA Accord ក៏មានប្រព័ន្ធ Hill Start Assist (HAS) សំរាប់ជំនួយពេលបើក បរឡើងផ្លូវចំណោត ខ្ពស់ និងប្រព័ន្ធ Eco Assist ដែលអាចប្រាប់អ្នក ភ្លាមៗតាមសភាពជាក់ស្ដែង ថាតើអ្នកកំពុងតែ បើកបរក្នុងស្ថានភាពសន្សំសំចៃ ប្រេងដែររឺអត់ គឺងាយស្រួលបំផុតដោយគ្រាន់តែចុចប៊ូតុង Econ ដែលមានស្រាប់។
ព័ត៌មាននៃអត្រាស៊ីប្រេងរបស់រថយន្ដ ក៏ត្រូវបានបង្ហាញផងដែរ នៅលើកុងទ័រដ៏ ស្រស់ស្អាត។ ចំពោះម៉ាស៊ីនត្រជាក់វិ់ញ បំពាក់ដោយប្រព័ន្ធ Dual Zone Automatic Climate Control ដែលអនុញ្ញាតអោយទាំង អ្នកបើកបរនិងអ្នករួម ដំណើរខាងមុខអាចកំណត់ សីតុណ្ហភាពតាមការ ចង់បាន។ ក្រៅពីនេះកៅអីពូកធំទូលាយ បញ្ជាដោយប្រព័ន្ឋភ្លើង ១០ Way-Power Driver’s Seat & 4 Way-Power Passenger’s Seat ដែលអាចផ្លាស់ប្ដូរទិសដៅបានយ៉ាងងាយស្រួល។ HONDA Accord ប្រើប្រាស់ដោយម៉ាស៊ីនបច្ចេកវិទ្យា i-VTEC 2.4L with Earth Dream Technology រួមនិងប្រអប់លេខអូតូ ៥វគ្គ ជាមួយបច្ចេកវិទ្យា Electronic Control Selection Manual Mode (S+-) ទំនើបចុងក្រោយគេបង្អស់ ព្រមជាមួយប្រព័ន្ឋសុវត្ថិភាព VSA ជួយទប់លំនឹងពេលបើកបរ និង ប្រព័ន្ឋហ្វ្រាំង ABS EBD ព្រមទាំងមានបំពាក់ពោងសុវត្ថិភាពចំនួន៤ និងប្រព័ន្ឋ ESS ដែលអាចជួយ កាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យ ស្ថិតនៅក្នុងកម្រិតទាបបំផុត។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន ភ្នំពេញហុងដាជាក្រុមហ៊ុនតែមួយគត់ ដែលទទួលសិទ្ធិនាំចូល និងចែកចាយរថយន្ដម៉ាក HONDA ម៉ូដែល ACCORD, PILOT,CR-V & CITY ពីក្រុមហ៊ុន HONDA MOTOR របស់ប្រទេសជប៉ុនដែលមាន ការធានាផ្ទាល់ពីក្រុមហ៊ុន (Warranty) រយៈពេល ៣ឆ្នាំ ប្ម ១០០,០០០km។
សូមអញ្ជើញមកទស្សនាផ្ទាល់ នៅអគារតាំងបង្ហាញរថយន្ដរបស់ ក្រុមហ៊ុនភ្នំពេញហុងដា ចាប់ពីថ្ងៃនេះតទៅ ដែលមានទីតាំងនៅទល់មុខ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
ទំនាក់ទំនងទូរស័ព្ទៈ 023 866 278 / 010 234 799 / 012 584 115