(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញមកបញ្ជាឲ្យរថយន្ដដឹកស៊ីម៉ង់ត៌ ដឹកដីខ្សាច់ និងដឹកថ្មគ្រោះ មករក្សាស្តុបទុក នៅសាលាខណ្ឌ ដោយប្រើប្រាស់ធន់ធានផ្ទាល់ខ្លួន ដើម្បីត្រៀមលាយជាបេតុង សម្រាប់ធ្វើការជួសជុលចំពោះផ្លូវទាំងឡាយ នៅទូទាំង៧សង្កាត់ ក្នុងភូមិសាស្ត្រខណ្ឌទាំងអស់ ដែលរងការខូចខាតនូវមួយអន្លើ កើតមានជាជង្គុគតូចធំ «សំបុកមាន់»។
ក្នុងសកម្មភាពនេះ ក្រោមការជួយជ្រោមជ្រែង ជាពលកម្មពីកម្លាំងការិយាល័យ សាធារណៈការខណ្ឌ និងសណ្ដាប់ធ្នាប់ខណ្ឌជាច្រើននាក់ ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរ ពិសេសអាចឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរ និងរក្សាស្ថានភាពផ្លូវបានគង់វង់យូរ អង្វែងផងដែរ។
ក្នុងសកម្មភាពបញ្ជារថយន្ដឲ្យដឹកស៉ីម៉ង់ត៌ ដឹកដីខ្សាច់ និងដឹកថ្ម គ្រោះមករក្សាស្តុបទុកនៅសាលាខណ្ឌឫស្សីកែវ ដើម្បីត្រៀមលាយជាបេតុង សម្រាប់ធ្វើការជួសជុលចំពោះផ្លូវទាំងឡាយ នូវទូទាំង៧សង្កាត់ នៃភូមិសាស្ត្រខណ្ឌឫស្សីកែវ ដែលមានជាជង្គុគតូចធំ «សំបុកមាន់» ដោយប្រើប្រាស់ធន់ធានផ្ទាល់ខ្លួនខាងលើ។
លោក ជា ពិសី បានថ្លែងថា ផ្លូវជាច្រើនខ្សែ ត្រូវបានធ្វើការជួសជុលសម្រេចជោគជ័យជាបន្តបន្ទាប់ ដោយមិនឲ្យមានរងការខូចខាតធ្ងន់ធ្ងរនោះទេ គឺដើម្បីឲ្យប្រជាពលរដ្ឋមានភាព ងាយស្រួលធ្វើដំណើរ ក៏ដូចជាកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរ ដែលអាចកើតមានឡើងជាយថាហេតុផ្សេងៗ។
លោកបន្ដថា ក្រោយពីទទួលបានសំណូមពរពីប្រជាពលរដ្ឋជាក់ស្ដែង ពីស្ថានភាពផ្លូវមានជង្ហុគតូចធំ ជាសំបុកមាន់ ដើម្បីធ្វើការជួសជុលឡើងវិញ ដែលជាសេវាតម្រូវការដ៏ចាំបាច់ចំពោះ មុខមួយ ដាច់ខាត ត្រូវតែដោះស្រាយ «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» តាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយប្រើប្រាស់ធន់ធានផ្ទាល់ខ្លួន ដើម្បីឲ្យស្របទៅតាម ការដឹកនាំដ៍ត្រឹមត្រូវ និងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕