(ភ្នំពេញ)៖ ពេញមួយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិត ពីគណៈកម្មាធិការប្រតិបត្តិគណបក្សស្រុក, សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, ជំទប់ និងសកម្មជន ជាង៤០០នាក់ថ្មីទៀត ដែលបានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះពួកគាត់មិនចង់គាំទ្រលោក កឹម សុខា មេបក្សក្បត់ជាតិតទៅទៀត។
គណៈកម្មាធិការប្រតិបត្តិស្រុក, សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, ជំទប់ និងសកម្មជន ជាង៤០០នាក់ថ្មីទៀត រួមមាន៖
* យុវជនល្បីឈ្មោះមួយរូប របស់គណបក្សសង្គ្រោះជាតិ លោក ហេង ធារ៉ា ប្រធានក្រុមសិល្បៈនៃគណបក្សសង្រ្គោះជាតិ,
* ជំទប់ទី២ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារម្នាក់,
* សមាជិកក្រុមប្រឹក្សាឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាមម្នាក់,
* ជំទប់ទី២ ឃុំគោលាង ស្រុកចិត្របុរី ខេត្តក្រចេះម្នាក់,
* សមាជិកក្រុមប្រឹក្សាឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ,
* មេដឹកនាំដ៏សំខាន់ម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ,
* ជំទប់ទី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង លោក ចាន់ ម៉ៅ សមាជិកក្រុមប្រឹក្សាឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ
* សកម្មជននៅស្រុកស្វាយអន្ទរ ចំនួន៤១៧នាក់។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវ តាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូន សមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)៖