(បន្ទាយមានជ័យ)៖ សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក និងសកម្មជនជិត១,០០០នាក់ អស់ជំនឿលើមេដឹកនាំបក្សរបស់ខ្លួន ដែលតែងតែសន្យាខ្យល់ និងមានរឿងអីគិតតែរត់ចោលស្រុករហូតនោះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
សកម្មជនបានយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានផ្តល់ជីវិតទី២ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដូច្នេះក្រោមគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន បានរំលាយអង្គការចាត់តាំងពួក ប៉ុល ពត ពួកបក្សដវត្តន៍ពណ៌ទាំងស្រុង និងបានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ តាំងពីបាតដៃទទេរហូត មានការអភិវឌ្ឍលើគ្រប់វិស័យ ដូចបច្ចុប្បន្ននេះធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាព ធានាបានស្ថេរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិទាំងមូល ដែលធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញដើម្បី លើកកម្ពស់ជីវភាពកាន់តែធូរធារថែមទៀត។
សកម្មជនទាំងអស់នោះ ត្រូវបានលោក ហង្ស ស៊ីផា ប្រធានក្រុមការងារប្រតិកម្មរហ័សខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន៣៣៧រូប, ស្រុកស្វាយចេក មកពីគណបក្សសង្គ្រោះជាតិចំនួន៤៨៦រូប, សកម្មជនបក្សខ្មែររួបរួមជាតិ១៨៦រូប, សកម្មជនបក្សអំណាចខ្មែរ៨រូប, សកម្មជនបក្សសម្ព័ន្ធប្រជាធិបតេយ្យ៦រូប និងសកម្មជនបក្សហ៊្វុនស៊ិនប៉ិច ៥២រូប។
លោក ហង្ស ស៊ីផា បានស្វាគមន៍ចំពោះការមកចូលរួមជាមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានប្រវត្តិសាស្ត្រ មានស្នាដៃ មិនមែនជាគណបក្សសុបិន្ត ដូចជាគណបក្សផ្សេងៗនោះទេ ដែលគ្រាន់តែសន្យាដើម្បីបោកប្រាស់ប្រឌិតតែប៉ុណ្ណោះ។
នាពេលនេះ ក្រុមការងារប្រតិកម្មរហ័ស បានផ្តល់នៅកាដូរកំដរដៃម្នាក់ ទទួលបានសារុងម្នាក់១ និងផ្តល់ស៊ីម៉ងចំនួន១០តោន សម្រាប់កសាងវត្តអារាមផងដែរ៕