(កំពង់ចាម)៖ អតីតសមាជិកក្រុមប្រឹក្សាឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាមម្នាក់ទៀតហើយ គឺលោកស្រី អ៊ឹង ស៊ីថេត អាយុ៤៥ឆ្នាំ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់សមាជិកអតីតគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
លោកស្រី អ៊ឹង ស៊ីថេត បានលើកឡើងថា ក្រោយដឹងថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិជាមនុស្សក្បត់ជាតិ លោកស្រីបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំធ្វើឲ្យជាតិទាំងមូលមានការរីកចម្រើន និងអភិវឌ្ឃន៍យ៉ាងខ្លាំង។
ខាងក្រោមនេះ គឺជាលិខិតសុំចុះចូលរបស់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ៖