(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ដោយសារចរន្តនៃការស្ម័គ្រចិត្តចុះចូលមានជាមួយគណបក្សប្រជាជនកម្ពុជា នៅសន្ទុះខ្លាំង និងមិនទាន់បញ្ចប់, សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តី CNRP មកចូលរួមជីវភាពនយោបាយជាមួយ CPP រហូតដល់យប់ថ្ងៃទី២៦ ខែវិច្ឆិកា
២៖ រដ្ឋសភា នឹងប្រកាសសុពលភាព តំណាងរាស្រ្តថ្មី៤៤រូប ដែលទៅកាន់អាសនៈទំនេរ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ
៣៖ ព្រឹទ្ធសភា សម្រេចបញ្ចប់តំណែងសមាជិកខ្លួន២រូបមកពីគណបក្ស សម រង្ស៊ី ដែលមានតួនាទីជាសមាជិកអចិន្រ្តៃយ៍ ក្នុង CNRP
៤៖ ក្រសួងមហាផ្ទៃកម្ពុជា-កូរ៉េខាងត្បូង ចុះអនុស្សរណៈយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្រោយទំនាក់ទំនងប្រទេសទាំងពីរបន្តជីវិតជាថ្មី រយៈពេល២០ឆ្នាំ
៥៖ ប្រទេសកូរ៉េខាងត្បូង សន្យាជួយពង្រឹងលើការគ្រប់គ្រង គ្រោះមហន្តរាយនៅកម្ពុជា
៦៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យកម្លាំងសមត្ថកិច្ចមូលដ្ឋានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងបើកហ្គេម និងភ្នាល់បាល់ខុសច្បាប់ ដែលបន្ដលួចលាក់បើក
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រធានាធិបតីថ្មីរបស់ហ្ស៊ីមបាវេ ស្បថឡើងកាន់តំណែង នៅថ្ងៃសុក្រនេះ ក្រោយ Mugabe ព្រមលាលែងដោយសន្តិវិធី
២៖ ហ្ស៊ីមបាវេ៖ តាមពិត «លោក Mugabe មានអភ័យឯកសិទ្ធិដ៏ពិសេសមួយ» ទើបអាចចុះចេញដោយសន្តិវិធី
៣៖ ក្តីសង្ឃឹមរលាយសាបសូន្យ! នាវាមុជទឹកអាហ្សង់ទីន «ប្រហែលជាផ្ទុះ» និងគ្មាននាវិកណាម្នាក់នៅរស់ទេ
៤៖ ទីបំផុតបញ្ហារ៉ូហ៊ីងយ៉ា «មានក្តីសង្ឃឹមរកច្រកចេញបាន» ដោយថ្នាក់ដឹកនាំមីយ៉ាន់ម៉ា និងបង់ក្លាដែស ឯកភាពលើចំណុចធំមួយ
៥៖ មានព័ត៌មានថា «អាមេរិកបញ្ជូនក្រុមយន្តហោះបំបាំងកាយ F-22 ទៅកូរ៉េខាងត្បូង» ដែលនឹងបញ្ឆេះកូរ៉េខាងជើងឲ្យក្តៅ
៦៖ «អូស្ត្រាលីកំពុងដុតឲ្យទីក្រុងប៉េកាំង ក្តៅក្រហាយជាខ្លាំង» តាមរយៈការលើកឡើងពីបញ្ហាដ៏ធំមួយ
៧៖ ស្វែងយល់៖ តើអ្វីទៅដែលស្ថិតនៅពីក្រោយ ទំនាក់ទំនងសម្ងាត់រវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត?
៨៖ ទីបំផុតយោធាអាមេរិក «ប្រកាសបញ្ឈប់ការស្វែងរកទាហាន ០៣នាក់» ដែលបាត់ខ្លួនក្នុងករណីធ្លាក់យន្តហោះយោធានៅជប៉ុន
៩៖ អង់គ្លេសរបូតឈ្មោះចេញពី «ប្រទេសសេដ្ឋកិច្ចកំពូលទាំង ០៥ លើលោក» បាត់ទៅហើយ ៕