(ត្បូងឃ្មុំ) ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានអតីតក្រុមប្រឹក្សាសង្កាត់សួង របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ នៅក្រុងសួង ខេត្តត្បូងឃ្មុំ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស ។ នេះបើតាមលិខិតដែល អង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
អតីតសមាជិក CNRP ម្នាក់នោះគឺឈ្មោះ គ្រន ធី អាយុ៤៨ឆ្នាំ បេក្ខជនបំរុងសង្កាត់សួង ក្រុងសួង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតសមាជិកក្រុមប្រឹក្សាក្រុង សង្កាត់ និងបេក្ខជនបម្រុង មកពីគណបក្សសង្គ្រោះជាតិ នៅទូទាំងក្រុងសួង ខេត្តត្បូងឃ្មុំ ចំនួន៨រូប បានសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
១៖ ឈ្មោះ សយ សៅ ភេទប្រុស អាយុ៣៧ឆ្នាំ សមាជិកក្រុមប្រឹក្សាក្រុងសួង
២៖ ឈ្មោះ ជា ហាន ភេទប្រុស អាយុ៥៧ឆ្នាំ សមាជិកក្រុមប្រឹក្សាសង្កាត់សួង
៣៖ ឈ្មោះ ញឹម សារឿន ភេទប្រុស អាយុ៤៨ឆ្នាំ សមាជិកក្រុមប្រឹក្សាសង្កាត់សួង
៤៖ ឈ្មោះ អ៊ុក ឌឿន ភេទប្រុស អាយុ៣៩ឆ្នាំ សមាជិកក្រុមប្រឹក្សាសង្កាត់សួង
៥៖ ឈ្មោះ បេត ចាន់ណា ភេទស្រី អាយុ៣១ឆ្នាំ បេក្ខជនពេញសិទ្ធសង្កាត់សួង
៦៖ ឈ្មោះ យិន គឹមយាង ភេទស្រី អាយុ២៩ឆ្នាំ បេក្ខជនពេញសិទ្ធសង្កាត់វិហារលួង
៧៖ ឈ្មោះ ម៉ា ណាវី ភេទស្រី អាយុ៥០ឆ្នាំ បេក្ខជនបំរុងសង្កាត់វិហារលួង
៨៖ឈ្មោះ គ្រន ធី ភេទប្រុស អាយុ៤៨ឆ្នាំ បេក្ខជនបំរុងសង្កាត់សួង។
គណបក្សប្រជាជនកម្ពុជាក្រុងសួង ខេត្តត្បូងឃ្មុំ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង៨រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាប នូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំងនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បាន អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕
<iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F837304103108049%2F&show_text=0&width=730" width="730" height="410" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allowFullScreen="true"></iframe>