(អេហ្ស៊ីប)៖ តុលាការអេហ្ស៊ីប​បានចេញបញ្ជាការស៊ើបអង្កេត និងកាត់ក្តីសារជាថ្មីទៅលើ​ករណីអ្នកសារព័ត៌មានបីនាក់របស់ទូរទស្សន៍ Al Jazeera ដែលកំពុងឃុំឃាំងនៅ​ក្នុងពន្ធធនាគារ​ ដោយបបង្ហាញថា មានកំហុសក្នុងដំណើរការនៃការកាត់ក្តីកាលពីឆ្នាំ​មុន។ នេះបើយោងតាមការលើកឡើងរបស់មេធាវី​ការពារក្តីដកស្រង់ ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤នេះ។

សូមជម្រាបថា លោក Peter Greste ជនជាតិអូស្ត្រាលី លោក Mohamed Fahmy ជនជាតិអេហ្ស៊ីប កាណាដា និងលោក Baher Mohamed ជនជាតិអេហ្ស៊ីប ត្រូវបាន​ដាក់ទោសក្នុងពន្ធធនាគារ​ពីប្រាំពីរ ទៅដប់ឆ្នាំ ពីបទកុហកដើម្បីជួយដល់ក្រុមភេវរករ (ក្រុមភាតរភាពមូស្លីម)។ សេចក្តីសម្រេចដាក់ទោសរបស់តុលាការកាលពីឆ្នាំមុន ត្រូវទទួលរងការរិះគន់ពីសំណាក់ក្រុមសិទ្ធមនុស្ស ប្រទេសលោកខាងលិច និងអង្គការសហប្រជាជាតិ។

ករណីនេះក៏បាន​បង្កភាពតានតឹងរវាងអេហ្ស៊ីប និងកាតា ដែល​ជាម្ចាស់ផ្ទះរបស់ទូរទស្សន៍ Al Jazeera ផងដែរ៕

www.freshnewsasia.com