(ភ្នំពេញ)៖ Bitdefender គឺជាកម្មវិធីកំចាត់មេរោគមួយដែលល្អបំផុត ដែលផ្តល់នូវសុវត្ថិភាព ឈានមុខគេក្នុងការការពារមេរោគលើប្រព័ន្ធ Software កុំព្យូទ័រ និងទូរស័ព្ទដៃ ដែលបានបង្កើតឡើងនៅឆ្នាំ២០០១ក្នុងប្រទេសរ៉ូមេនា ទីក្រុង Bucharest។

Bitdefender មានអ្នកប្រើប្រាស់ច្រើនជាង៥០០លាននាក់ ទូទាំងពិភពលោក និងមានដៃគូរសហការច្រើនជាង២០០ ក្នុងពិភពលោក។ Bitdefender បានឈ្នះពានរង្វាន់ផលិតផលល្អបំផុត ពីអង្គភាពឯករាជ្យអន្តរជាតិមានដូចជា AV-Test (អាឡឺម៉ង់) និង AV-Comparatives (អូទ្រីស)។ ពេលនេះ Bitdefender បានសហការជាមួយក្រុមហ៊ុន បច្ចេកវិទ្យាក្នុងស្រុកដែលល្បីមួយគឺក្រុមហ៊ុន ECI Distribution Co., Ltd. ដើម្បីចែកចាយផលិតផល សន្តិសុខទំនើបបំផុត ដល់ទីផ្សារបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជាដើម្បីឲ្យអ្នកប្រើ ប្រាស់កុំព្យូទ័រទាំងអស់រីករាយនឹងបច្ចេកវិទ្យាកំចាត់មេរោគថ្មីមួយនេះ។

លោក Nheb Chantha អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ECI Distribution Co., Ltd., បានលើកឡើងក្នុងកម្មវិធីបង្ហាញបច្ចេកវិទ្យា Bitdefender កាលពីចុងសប្តាហ៍ថា ហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត និងចំនួនអ្នកប្រើប្រាស់កុំព្យូទ័រ នៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាលំដាប់ និងតម្រូវការក្នុងការប្រើប្រាស់អ៊ីនធឺណិតមានការកើនឡើងខ្ពស់។

វាពិតជាមានសារសំខាន់ណាស់ ក្នុងការប្រើប្រាស់ផលិតផលសន្តិសុខដែលអាចជឿទុកចិត្តបានដើម្បីការពារប្រព័ន្ធ ទិន្នន័យ ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដូចនេះហើយបានជាក្រុមហ៊ុន បានសហការគ្នាក្នុងការនាំចូលនូវផលិតផល Bitdefender មកលក់ក្នុងស្រុក ដើម្បីជួយដល់ អ្នកប្រើប្រាស់តាមគេហដ្ឋាន អាជីវកម្មរួមទាំង SMB សហគ្រាស ស្ថាប័នផ្សេងៗ ក្នុងការលួចទិន្នន័យផ្សេងៗដែលសំខាន់ពីចារកម្មអ៊ីនធើណិត។

លោកបានបន្ថែមថា សម្រាប់អ្នកប្រើប្រាស់ក្នុងសាជីវកម្ម និងរដ្ឋាភិបាល វាមានសារៈសំខាន់ណាស់ ក្នុងការការពារទិន្នន័យរបស់ក្រុមហ៊ុន ដែលអាចរំលោភបំពានដោយចារកម្ម ។ យើងបានកំណត់ទិសដៅរួចហើយនៅដំណោះស្រាយសន្តិសុខដែលមានតំលៃ សមរម្យទៅគ្រប់ផ្នែកទីផ្សារ និង អាចជឿទុកចិត្តបាន។

លោក Michal Dominik នាយកគ្រប់គ្រងក្រុមហ៊ុន Bitdefenderនៅតំបន់Indochina បាននិយាយថា បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់ជាង៥០០លាននាក់ នៅទូទាំងពិភពលោករីករាយនឹងបច្ចេកវិទ្យា Bitdefender ដែលត្រូវបានចាត់ចំណាត់ថ្នាក់ជាលើកដំបូង ដោយស្ថាប័ន អន្តរជាតិ ឯករាជ្យអន្តរជាតិដូចជា AV-Test (អាល្លឺម៉ង់) និង AV-Comparatives (អូទ្រីស)។លោកបានលើកឡើងបន្ថែមថា កម្ពុជានៅតែជាទីផ្សារថ្មីសម្រាប់ Bitdefender ដែលជាទីផ្សារដែលមាន ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅប្រព័ន្ធបច្ចេកវិទ្យាដូច្នេះយើងត្រូវការដៃគូ ដែលមានបទពិសោធន៍យល់ដឹងអំពីទីផ្សារច្បាស់លាស់ និង តម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការសហការជាមួយគ្នា ដូចនេះយើងបានជ្រើសរើសយកក្រុមហ៊ុន ECI Distribution Co., Ltd. គឺជាអ្នកចែកចាយផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា។

ដូចនេះហើយចាប់ពិថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៧នេះតទៅអតិថិជនទាំងអស់នៅទូទាំងប្រទេសកម្ពុជាអាចរកជាវបាន នៅផលិតផល Bitdefender ដែលនាំចូលដោយស្របច្បាប់ អាចជឿទុកចិត្តបាន និង តំលៃសមរម្យនៅក្រុមហ៊ុនECI Distribution Co., Ltd. ដែលជាក្រុមហ៊ុនមួយដែលនាំចូលនៅផលិតផលបច្ចេកវិទ្យានានាឈានមុខគេនៅប្រទេសកម្ពុជា។

សំរាប់ពត័មានបន្ថែម៖
Address: No.16, St.290, Toul Svey Prey II, Phnom Penh
Tel: 023 222 121 / 078 888 050 / 077 888 186 / 078 888 043
Website: www.ecidisti.com
E-mail: [email protected]
Facebook: Bitdefender Cambodia