(ភ្នំពេញ)​៖ សាកលវិទ្យាល័យ លីមកុកវីង (LIMKOKWING) នៅថ្ងៃទី២២​ ខែធ្នូ ឆ្នាំ​ ២០១៧ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ​ ដល់និស្សិតរបស់ខ្លួនចំនួន១៥៦នាក់ ដែលបានបញ្ចប់បរិញ្ញាបត្រ៤មហាវិទ្យាល័យ គឺមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជចកម្ម, មហាវិទ្យាល័យឌីហ្សាញ, មហាវិទ្យាល័យ វិទ្យាសាស្ត្រ គណិតវិទ្យា និងវិស្វកម្ម, មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា។

ក្នុងកម្មពិធីប្រគល់សញ្ញាបត្រនេះ មានការចូលរួមពីសំណាក់ លោក យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាលោក Dato’ Tiffanee Marie Lim, ​ជាអនុប្រធាន នៅសាកលវិទ្យាល័យ លីមកុកវីង ទូទាំងពិភពលោក ដែលរៀបចំឡើងនៅសណ្ឋាការ Garden City Hotel​ រាជធានីភ្នំពេញ។

ពិធីប្រគល់សញ្ញានេះ មានជំនងជើងថា «Design Your Future» សម្រាប់ឱកាសទទួលសញ្ញាបត្រនេះនិស្សិតចំនួន១៧នាក់ បានទទួលបណ្ណសរសើរ ជានិស្សិតឆ្នើម​ខាងផ្នែក Tan Sri Dato' Sri Paduka Limkokwing Award for Academic Excellence, Creativity and Innovation, and Leadership។

សាកលវិទ្យាល័យ លីមកុកវីង​ គឺជាសាកលវិទ្យាល័យអន្តរជាតិតែមួយគត់ បានបង្កើតឡើងនៅឆ្នាំ១៩៩១ ដែលមាននិស្សិតមកពី១៥០នៅ១៤​សាខា នៅជុំវិញពិភពលោក។ ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យ លីមកុកវីង តែងតែបង្កើតធនធានមនុស្ស ដែលជាសាក្តានុពលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចម្រើន។ គ្រប់និស្សិតដែលបញ្ចប់ការសិក្សា​តែងតែទទួលបានចំណេះដឹង នឹងជំនាញ​ដែលសមស្របជាមួយនឹងទីផ្សារ នៅក្នុងប្រទេស នឹងក្រៅប្រទេស។ សាកលវិទ្យាល័យ លីមកុកវីងមានកម្មវិធីសិក្សាខាងផ្នែក បញ្ញាបត្ររង បញ្ញាបត្រ និងអនុបណ្ឌិត៕