(បន្ទាយមានជ័យ)​៖ ​ស្ពានថ្ម​រលំ​ជ្រៃ បាក់​ខូច​ស្ទើរ​ទាំងស្រុង​រយៈពេល ២​ឆ្នាំ​មកហើយ ប៉ុន្តែ​ពុំទាន់ឃើញមាន​អាជ្ញាធរ​ណា​អើពើយកចិត្តទុកដាក់បន្តិចសោះ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក់​នៅ​រដូវវស្សា ក្នុងការធ្វើដំណើរឆ្លងកាត់ ស្ពានថ្ម​នេះ ​ស្ថិតក្នុង​ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ពន្លៃ​បាន​ប្រាប់ថា ស្ពានថ្ម​រលំ​ជ្រៃ​នេះ ​រង​ការខូចខាត​ធ្ងន់​ធ្ងរ នៅ​ឆ្នាំ​២០១៣ ​ដោយសារតែ​ទឹកជំនន់​ធំ បណ្តាល​ឲ្យ​ហូរ​ច្រុះ​ដាច់ និង​បាក់​ស្ពានមួយ​កំណាត់ ផ្នែក​ខាងត្បូង​ក្បាលស្ពាន ហើយការដាច់នេះ​ដែល​ប្រជាពលរដ្ឋ​ ជួប​ការលំបាក​ទៅមក​មិន​រួច ​។ ​ទើប​ប្រជាពលរដ្ឋ​បាននាំគ្នា​ យក​បន្ទះក្តា​រត្នោត​ប្រមាណ​ ១០​បន្ទះ​ដាក់​គ្រាន់​ឆ្លងកាត់​ ទៅមក​នៅ​រដូវវស្សា​ ដែល​ឆ្លងកាត់​បាន​ត្រឹម​ម៉ូតូ​ ចំណែក​រថយន្ត​ទៅមក​មិនបាន​ គឺ​ទៅមក​បាន​នៅ​រដូវប្រាំង​ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា​ ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ស្ពាន​រលំ​ជ្រៃ​ ទូ​ទាំង​ឃុំ​ស្ពាន​ស្រែង​ ដែលជា​ការលំបាក​ខាងមុខនេះ ​គឺ​ដឹក​កសិផល​នៅពេលដែល​ធ្វើ​ផល​បាន​ នាំ​ចេញលក់​ទៅ​ទីផ្សា​រ ទៅសាលារៀន ទៅមន្ទីរពេទ្យ ។​ ហើយ​ប្រជាពលរដ្ឋ​សុំឲ្យ អភិបាលខេត្ត​បន្ទាយមានជ័យ ​និង​ក្រសួង​ជំនាញ​ជួ​យសាងសង់ ឬជួសជុលស្ពាន​រលំ​ជ្រៃ​នេះ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ ​ទៅមក​ដោយ​ងាយ​ស្រួយ​នៅ​រដូវវស្សា​, ចំណែក​ផ្លូវ​ល្អស្រួលហើយ ​តែ​ស្ពាន​បាក់ ។

​លោក ព្រំ ឆៃ មេឃុំ​ស្ពាន​ស្រែង​បាន​ប្រាប់ថា​ ​ក្រោយពេល​ស្ពាន​រលំ​ជ្រៃ ​ដាច់​ដោយ​ទឹកជំនន់​ហូរ​ច្រុះ​ដាច់​ហើយ​ ប្រជាពលរដ្ឋ​ជួប​ការលំបាក ក្នុងការ​ធ្វើដំណើរ​ទៅមក​នៅ​រដូវវស្សា ហើយ​អាជ្ញាធរ​ឃុំ​បានធ្វើ​របាយ​ការ​ណ៍ និង​ពាក្យ​ស្នើ​សុំ​ទៅ​អភិបាលស្រុក ​និង​មន្ទី​រជំនាញ ក៏ដូចជា​អភិបាលខេត្ត ​ដើម្បី​កសាង​ឡើងវិញ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដឹក​កសិផល​នៅ​រដូវប្រាំង​ខាងមុខនេះ​។

ទោះបីជាយ៉ាងបច្ចុប្បន្ននេះ នៅក្នុងខេត្តបន្ទាយមានជ័យ តែមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ តែហេតុអីបានអាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត
មើលរំលងបញ្ហានេះទៅវិញ ដូច្នេះហើយប្រជាពលរដ្ឋសង្ឃឹមថា លោកអភិបាលខេត្តបន្ទាយមានជ័យ លោក គោស៊ុំ សារឿត នឹងយកចិត្តទុកដាក់ជាមិនខាននោះទេ ជាពិសេសរដូវវស្សាមកដល់ហើយ ការឆ្លងកាត់ និងជួបការលំបាកជាមិនខាននោះទេ៕