(ហូឡង់)៖ ក្រុមហ៊ុន Apple បានពង្រីកសេវាកម្មទូទាត់សាច់ប្រាក់ តាមរយៈទូរស័ព្ទដៃ Apple Pay ពាសពេញសហរដ្ឋអាមេរិក ហើយមហិច្ឆិតារបស់ក្រុមហ៊ុននេះ មិនបានឈប់ត្រឹមទឹកដីដុល្លារនោះទេ គឺបានពង្រីកទៅដល់ប្រទេសហូឡង់ថែមទៀតផង ដោយនៅថ្ងៃនេះ ធនាគារហូឡង់ Dutch bank ING បានចេញសេចក្ដីប្រកាសជាសាធារណៈមួយ នៅលើគេហទំព័ររបស់ខ្លួនជាភាសាហូឡង់ ដោយមានន័យថា «ចាយជាមួយនឹង Apple លោកអ្នកអាចចាយបានច្រើនកន្លែង ដោយមានតែ iPhone 6 និង iPhone 6Plus ។
ទូរស័ព្ទរបស់អ្នកនឹងទទួលបានទិន្នន័ យពីការចាយវាយតាមក្រេឌីតកាត របស់អ្នកនៅរាល់ពេលចាយវាយ»។ គួរបញ្ជាក់ផងដែរថា ធនាគារជាង ៩០% នៅអាមេរិក បានត្រៀមខ្លួនប្រើប្រាស់សេវាកម្មនេះ៕