(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យថ្លែងប្រាប់អង្គភាព Fresh News ដឹងថា លោក Neil Bush កូនប្រុសអតីតប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក George H. W. Bush ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតចូលជួបពិភាក្សាការងារ និងទទួលទានអាហារ នៅវិមានសន្តិភាព នាវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ។
សូមជំរាបថា លោក Neil Bush បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីម្សិលមិញ ហើយនៅថ្ងៃអាទិត្យស្អែកនេះ នឹងចាកចេញពីកម្ពុជាវិញហើយ៕