(ឥណ្ឌូនេស៊ី)៖ នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៥ នេះ ក្រុមស្រាវជ្រាវ និងស្វែងរកបាន​និយាយថា មានសាកសព​ចំនួន ២ទៀតត្រូវបានស្រង់ចេញពីទឹក ដែល​សរុប​ទាំង​អស់មានសាកសព​ចំនួន ៤៣ហើយ បានស្រង់ចេញ នេះបើយោងតាមការ ចុះផ្សាយរបស់ Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការស្វែងរក​យន្តហោះ បានចំណាយពេលអស់ ១២ថ្ងៃមកហើយ ដោយក្នុងនោះរកឃើញ ​កន្ទុយយន្តហោះ ប៉ុន្តែប្រអប់ខ្មៅ នៅរក​មិន​ទាន់​ឃើញនោះទេ។ ចំណែកក្រុមហ៊ុន Air Asia ប្រកាសសម្រេចផ្តល់ប្រាក់សំណង ដល់គ្រួសារជនរងគ្រោះចំនួន ១២៥,០០០ដុល្លារ៕