(កូរ៉េខាងជើង)៖ ប្រជាពលរដ្ឋកូរ៉េខាងជើងមួយលាននាក់ បានស្ម័គ្រចិត្តការការពារ​ប្រទេស ក្នុងករណីដែលមាន​ការផ្ទុះសង្គ្រាមជាមួយកូរ៉េខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ក្នុងស្រុកដកស្រង់ដោយសារព័ត៌មាន Sky News ចេញផ្សាយនៅរាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥នេះ។

សារព័ត៌មាន KCNA បានប្រកាសថា ប្រជាពលរដ្ឋវ័យក្មេងទាំងអស់របស់ សារធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានធ្វើការបូជាក្នុងការធ្វើសង្គ្រាម ដើម្បីការពារជាតិ ដោយការស្ម័គ្រចិត្ត និងដើម្បីបំផ្លាញគូសត្រូវរបស់ខ្លួន។

សូមជម្រាបថា ខណៈនេះស្ថានភាពតានតឹងរវាងប្រទេសទាំងពីរ កំពុងតែឈានទៅ រកភាពធ្ងន់ធ្ងរកាន់តែខ្លាំង ប៉ុន្តែភាគីទាំងពីរព្យាយាមជ្រើសរើសការចរចាគ្នាជាមុនសិន៕