(ភ្នំពេញ)៖ និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ចំនួន១,៣២០នាក់ បានបេ្ដជ្ញាចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏រឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ការប្ដេជ្ញាចិត្ដរបស់និស្សិត បានធ្វើឡើងក្នុងឱកាសបញ្ជូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងសុខាភិបាល ។
ថ្លែងក្នុងឱកាសទទួលស្គាល់សមាជិកបន្ថែមរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «យើងស្វាមគន៍ជានិច្ច ចំពោះការស្ម័គ្រចិត្ដចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលតែងតែគិតគូរ និងរួមរស់ សុខទុក្ខជាមួយប្រជាពលរដ្ឋទាំងមូល គ្រប់កាលៈទេសៈ និងដែលបានរដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានអភិវឌ្ឍប្រទេសជាតិ ឲ្យបានរីកចម្រើនឥតឈប់ឈរ ប្រកបដោយចីរភាព និងសមធម៌»។
លោកបញ្ជាក់ទៀតថា «សមាជិកាបក្សថ្មីទាំងអស់ ត្រូវអនុវត្ដឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្ដិកៈបក្ស ពិសេសភារកិច្ច និងសិទ្ធិរបស់សមាជិកបក្ស ពង្រឹងនិងពង្រីកសាមគ្គីភាពគ្នា ដើម្បីបម្រើជាតិ និងប្រជាជនកម្ពុជា ឲ្យបានកាន់តែប្រសើរ ។ជាងនេះទៅទៀត ទាំងបងប្អូនយើងជាសមាជិកបក្ស រួមទាំងប្រជាជនកម្ពុជា សូមចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយបោះឲ្យគណបក្សប្រជាជនកម្ពុជា គឺដូចបោះឆ្នោត ឲ្យខ្លួនអញ្ចឹងដែល ព្រោះឆន្ទៈតែមួយ ក្នុងឈានទៅរកភាពសុខសាន្ដ និងមានការអភិវឌ្ឍយ៉ាងរីកចម្រើនលើគ្រប់វិស័យ» ។
សមាជិកគណៈកម្មាធិការកណ្ដាលរូបនេះ បានថ្លែងទៀតថា ក្រោមការដឹកនាំដ៏ចាស់ទុំ ក្នុងនយោបាយរបស់គណបក្សប្រជាជនកម្ពុជាកន្លងមកនេះ បានកសាងជាតិមាតុភូមិ បម្រើប្រទេស និងប្រជាជនយ៉ាងមានសុខសន្ដិភាព សេរីភាព ចង់ធ្វើ រកស៊ីអ្វី ក៏បាន ឲ្យតែស្របច្បាប់ ហើយមាននូវសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្ដអារាម [...] និងការអភិវឌ្ឍជាច្រើនផ្សេងទៀត ។