(ភ្នំពេញ)៖ ដោយតែមើលឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា មានការពេញនិយមខ្លាំង ចំពោះការប្រើប្រាស់រថយន្ដ ប្រភេទ Pick Up ដែលនិយាយឲ្យស្រួលស្ដាប់ គឺរថយន្ដដឹកទំនិញក៏បាន ជិះលក្ខណៈគ្រួសារក៏បាននោះ នាពេលថ្មីៗនេះ ក្រុមហ៊ុន អេច.ជី.ប៊ី.គ្រុប បានបន្ដនាំចូលរថយន្ដប្រភេទ Pick Up ម៉ាក «Amarok» ដែលជាប់ចំណាត់ថ្នាក់ល្អជាងគេបំផុតប្រចាំឆ្នាំ២០១៨ នៅប៉ែកអឺរ៉ុប ផលិតដោយក្រុមហ៊ុនល្បីរបស់អាល្លឺម៉ង់ ឈ្មោះ «Volkswagen»។
ក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក DAMIEN GONON Deputy General Manager ក្រុមហ៊ុន Volkswagen Co. LTD., បានបញ្ជាក់ថា ក្រុមហ៊ុន Volkswagen គឺជាម៉ាកឡានលេខ១ នៅក្នុងពិភពលោក និងបានផលិតរថយន្ដប្រមាណ៦លានគ្រឿង ហើយ Volkswagen គឺជាម៉ាកដែលមានវ័យចំណាស់ជាងគេ ក្នុងវិស័យផលិតរថយន្ដ។
បើតាមលោក DAMIEN GONON រថយន្ដថ្មី Amarok ផ្តល់ថាមពល អតិបរមាជាមួយនឹងថាមពលចំនួន១៧៩កម្លាំងសេះ និងសមត្ថភាពសន្តោងបានទំងន់ ៣.៥តោន និងមានខ្លប់ដាក់អីវ៉ាន់ទំហំធំ ទូលាយ ២.៥២ម៉ែត្រការ៉េ ដែលខាងក្នុងរថយន្ដ Amarok មានភាពទាក់ទាញ ជាមួយនឹងរចនាដោយស្បែក និងចង្កូតស្បែកពហុមុខងារ ហើយអង្គុយមាន ផាសុខភាព១៤មុខងារ ដែលហៅថា «ergocomfort»។
ក្រៅពីភាពទាក់ទាញទាំងអស់នេះ រថយន្ដ «Amarok» មានសមត្ថភាពខ្ពស់ សម្រាប់ការជំនះ ឧបសគ្គគ្រប់ស្ថានភាពផ្លូវ ត្រូវបានធានាដោយប្រព័ន្ធ 4MOTION® ដណើរការកង់ទាំងបួន ដោយស្វ័យប្រវត្តិវៃឆ្លាត និងប្រពន្ធ័ទប់លំនឹង ដែលកំពុងដាក់លក់នៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងតម្លៃ ៥៧,៣០០ដុល្លារតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុន HGB Motors Co.,Ltd ដែលមានទីតាំងស្ថិតនៅ អគារលេខ 93, 92 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬលេខទូរស័ព្ទ 023 919 999/ 095 999 820៕