(ភ្នំពេញ)៖ ផ្សារទំនើបស្តង់ដារអន្តរជាតិ The Bridge Lifestyle Mall ដែលមានទីតាំងក្បែរមជ្ឈមណ្ឌលកោះពេជ្រ កំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការហើយ នាចុងឆ្នាំនេះ។ រចនាផ្ទៃខាងក្នុងដែលពោរពេញដោយការសម្ងាត់ ដ៏គួរឲ្យចាប់អារម្មណ៍ របស់ផ្សារទាំងមូលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញរូបភាពរបស់ខ្លួនជាលើកដំបូង។
បើកចំកណ្ដាលក្រុង ដែលពោរពេញដោយផ្សារទំនើប និងហាងល្បីៗស្រាប់ហើយនោះ ក្រុមការងាររបស់ The Bridge Lifestyle Mall បានបញ្ជាក់ថា វាមិនត្រឹមតែជាផ្សារទំនើបមួយប៉ុណ្ណោះទេ តែវាមានលក្ខណៈខុសពីផ្សារដទៃ និងផ្ដល់ជូនបទពិសោធន៍ទិញទំនិញប្លែកជាងទីណាទាំងអស់ក្នុងតំបន់។
របៀបជួលតូប និងលក់ដូរ គឺមានភាពប្លែកគ្នាពីផ្សារទំនើបផ្សេងៗ ដោយក្នុងនោះ The Bridge Lifestyle Mall ផ្តោតសំខាន់ទៅលើរចនាបថនៃការរស់នៅ។ របៀបរស់នៅគឺឆ្លុះបញ្ចាំងអំពីទិដ្ឋភាពទាំងអស់នៃជីវិតដ៏រីករាយ និងរួមចំណែកដល់សុភមង្គល ដែលមនុស្សគ្រប់រូបប្រាថ្នាចង់រីករាយ ជាមួយរចនាបថនៃជីវិតរបស់ពួកគេ។
ពេលបោះជំហានចូលក្នុងបរិវេណផ្សារភ្លាម អ្នកនឹងទទួលបានអារម្មណ៍ថា នេះគឺជាទីតាំងសម្រាប់អ្នកចូលចិត្តបែបផែនរស់នៅបែបទំនើបៗ សូម្បីតែការតុបតែងនៅខាងក្នុង ប្រៀបដូចជា អគារនៅទីក្រុង New York ដែលមិនធ្លាប់មានពីមុនមកនៅភ្នំពេញ។
ក្រៅពីដើរទិញទំនិញ អ្នកក៏អាចសោយសុខជាមួយសេវាកម្មម៉ាស្សា ស្ប៉ា សម្រាកនៅតំបន់លម្ហែអារម្មណ៍ និងទិញគ្រឿងសម្អាងមានគុណភាពខ្ពស់ជាដើម។ ក្នុងនោះ ក៏មានមជ្ឈមណ្ឌលពិនិត្យ និងថែរក្សាសុខភាពលំដាប់ខ្ពស់មកពីសិង្ហបុរី ដែលមានឆន្ទៈចូលមកបម្រើវិស័យសុខាភិបាលខ្មែរ ឲ្យកាន់តែប្រសើរផងដែរ។
The Bridge Lifestyle Mall មានផ្ដល់ជម្រើសនៃការញ៉ាំច្រើនប្រភេទ ជាមួយហាងកាហ្វេ និងអាហារយីហោល្បីលំដាប់ពិភពលោកយ៉ាងច្រើនសម្បូរបែបដូចជា ហាង Soups មកពី ម៉ាឡេស៊ី មាន Hot-Pots មកពី ចិន Milk Tea និង Bubble Tea មានប្រភពនៅទីក្រុងហុងកុង ហាង Yakitori ពីសិង្ហបុរី និងហាង BBQ រសជាតិដើមពីកូរ៉េជាដើម។ អ្វីដែលកាន់តែរំភើបជាងនេះទៅទៀតសំរាប់ផ្សារទំនើបមួយនេះ នឹងមានម៉ាកក្រុមហ៊ុនអន្តរជាតិជាច្រើន ចាប់ផ្តើមបើកអាជីវកម្មនៅប្រទេសកម្ពុជាជាលើកដំបូងរបស់ខ្លួនផងដែរ។
លើសពីនោះទៅទៀត The Bridge Lifestyle Mall ក៏មានលក់ឧបករណ៍អេឡិចត្រូនិកច្រើនសម្បូរបែប រួមមានទូរស័ព្ទដៃ គ្រឿង Accessories ឧបករណ៍តន្ត្រី ឧបករណ៍សំឡេង ដែលសុទ្ធតែជាម៉ាកល្បីៗ នឹងអាចអង្រួនចិត្តអ្នកនិយមគ្រឿងម៉ាស៊ីន បច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកទាំងអស់ជាប់ចិត្តមិនខាន។
បែបផែននៃជីវិតមិនអាចខ្វះបានឡើយជាមួយនឹងការកម្សាន្ត The Bridge Lifestyle Mall ក៏មានទីតាំងកម្សាន្តដ៏ធំមួយ សម្រាប់កុមារតូចៗ និងមនុស្សធំរីករាយបានដោយក្នុងនោះមានទាំងហ្គេមជាលក្ខណៈ Virtual Reality Gaming និងបែបអេឡិចត្រូនិក។
ការបើកជាផ្លូវការនឹងប្រព្រឹត្តទៅនាចុងឆ្នាំនេះ The Bridge Lifestyle Mall កំពុងទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា៕
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាម៖
*អ៊ីមែល៖ [email protected]
*លេខទូរស័ព្ទ +855 (0)99 999 691
*Facebook Page: The Bridge Lifestyle Mall
*https://www.facebook.com/The-Bridge-Lifestyle-Mall-237687286921443/