សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបញ្ជាយន្តហោះទៅដឹកមេដឹកនាំទាំងនោះមកផ្ទះសម្តេចដោយផ្ទាល់។ រូបភាពមេដឹកនាំខ្មែរក្រហមមកដល់ផ្ទះសម្តេច គឺផ្ញើសារទៅពលរដ្ឋថាសង្គ្រាមបានបញ្ចប់ ផ្ញើសារទៅទាហានខ្មែរក្រហមសេសសល់ថាមេដឹកនាំបានចុះចូលអស់ហើយ និងផ្ញើសារទៅអន្តរជាតិថា អាចមកលេងកម្ពុជាបានហើយ ព្រោះលែងមានសង្គ្រាមហើយ។ * សម្តេចតេជោ ហ៊ុន សែន បានហៅអន្តរជាតិថា ពេលខ្មែរក្រហមនៅខ្លាំង អត់មាននរណាហ៊ានអើតក្បាលមិនទទួលស្គាល់របបខ្មែរក្រហមនោះទេ ដល់ពេលខ្មែរក្រហមចុះខ្សោយ ទើបនាំគ្នាឈប់ទទួលស្គាល់ខ្មែរក្រហម។ * សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា កិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ត្រូវបានរាំងស្ទះ ដោយសារភាគីវាយខ្មែរក្រហមបានរក្សាជំហរតាំងពីដើមដល់ចប់ គឺកាត់ទោសខ្មែរក្រហម គឺការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋកម្ពុជាពិតជាឈឺចាប់ខ្លាំងណាស់ ដែលអង្គការសហប្រជាជាតិផ្តល់អាសនៈឱ្យខ្មែរក្រហម ហើយដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរ ដែលប្រឹងប្រែងរស់ពីការប្រល័យនៃរបបខ្មែរក្រហម។ * សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសជនទាំងឡាយណា ដែលនិយាយថាកម្ពុជាមិនមានអំពើប្រល័យពូជសាសន៍ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលក្រមរបស់សាលាក្តីខ្មែរក្រហម បានបញ្ចប់ល្បែងផលបូកស្មើសូន្យ ហើយទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ផលបូកស្មើសូន្យ ព្រោះអង្គការសហប្រជាជាតិ ថ្កោលទោសភាពឃោរឃៅរបស់ខ្មែរក្រហម តែក៏ថ្កោលទោសអ្នកផ្តួលរំលំខ្មែរក្រហម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលាក្តីខ្មែរក្រហម និងការជំនុំជម្រះមេដឹកនាំខ្មែរក្រហម គឺជាការផ្តល់យុត្តិធម៌មួយជូនពលរដ្ឋកម្ពុជា ហើយសម្តេច និងពលរដ្ឋខ្មែរ បានរង់ចាំរហូតដល់ទៅ៤៣ឆ្នាំ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តថភាពប្រវត្តិសាសន៍ គឺយើងពិតជាមាននូវរបបប្រល័យពូជសាសន៍។ * សម្តេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងជាមួយទស្សនៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានលើកឡើងថា ប្រជាជនកម្ពុជា ត្រូវមានការឯកភាពគ្នាជាធ្លុងលើតភាពប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេរៀនសម្រាប់កិច្ចការពារ និងប្រយុទ្ធប្រឆាំងអំពើប្រល័យពូជសាសន៍មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ គឺសម្រាប់សហគមន៍អន្តរជាតិផងដែរ។ * ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ * សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញប្រារព្ធពិធី បុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ឧដុង្គ) * * Fresh News English: China rebukes South Korea, Japan lawmakers visiting Taiwan * The world in brief – 22 May 2024 * Singapore Airlines flight makes emergency landing in Bangkok, one dead, 30 injuries reported * Finland calls for EU-wide solutions to prevent migrant flow from Russia * UN Special Adviser Praises ECCC's Success and Genocide Prevention Efforts in Cambodia * Agence Française de Développement (AFD) Announces Support for Cambodia's National Development and LDC Graduation Goals * Fresh News Plus: Samsung តែងតាំងប្រធានគ្រប់គ្រងផលិតផលពាក់កណ្តាលសម្រេចថ្មី ស្របពេលតម្រូវការបន្ទះឈីប AI កើនឡើង * Messi នឹងដឹកនាំក្រុមអាហ្សង់ទីន ប្រកួតមិត្តភាពមុនព្រឹត្តិការណ៍ Copa America * Google គ្រោងបោះទុន ១ពាន់លានដុល្លារ ដើម្បីពង្រីកវិសាលភាព និងឥទ្ធិពលបច្ចេកវិទ្យា AI ក្នុងប្រទេសហ្វាំងឡង់