សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនឹងអញ្ជើញសម្ពោធសមិទ្ធផលនានារបស់ជាតិ ដើម្បីបង្ហាញទៅអ្នកដែលថារាជរដ្ឋាភិបាលមិនបានធ្វើអ្វី។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ។ ការប្រើកម្លាំងទ័ពមិនមែនជាជម្រើសនោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្នេហ៍មិនឈ្នះស្និទ្ធ កុំរវល់ដេកឈឺចិត្តនឹងគេ។ គេថារឿងអ្វី យើងប្រឹងធ្វើរឿងនោះឱ្យចេញជាលទ្ធផល ឱ្យពលរដ្ឋបានឃើញ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កុំដេកលំបាកចិត្តរឿងគេចោទ។ តែត្រូវប្រឹងធ្វើលើរឿងអ្វីដែលគេចោទ។ បើគេចោទថាមិនយកចិត្តទុកដាក់លើកិច្ចការបូរណភាពទឹកដី គឺត្រូវប្រឹងដាក់ចេញកម្មវិធីនានាក្នុងកិច្ចការពារបូរណភាពទឹកដី។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងគិតគូរឱ្យមានការតម្រង់ទិសសម្រាប់សិស្សរៀនថ្នាក់ទី៩ តើត្រូវរៀនបន្ត ឬរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស? ទោះរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស ក៏អាចទទួលបានសញ្ញាបត្រកម្រិតបាក់ឌុបផងដែរ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជំនួបជាមួយប្រធានធានាគារពិភពលោក ក៏ដូចជាបណ្តាប្រទេសអភិវឌ្ឍន៍នានា បានមើលឃើញដូចកម្ពុជាផងដែរ គន្លឹះខ្លាំងនៃកិច្ចអភិវឌ្ឍប្រទេសគ្មានអ្វីសំខាន់ជាងធនធានមនុស្សនោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរលោកស្រី អ៊ុច សោភា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់ជាប្រធានមន្ទីរគំរូឆ្នាំសិក្សា ២០២៣-២០២៤ និង ទទួលបណ្ណសរសើរជាប្រធានមន្ទីរដែលបានមានស្នាដៃល្អ ក្នុងការដឹកនាំគ្រប់គ្រង និង ជំរុញសាលារៀនគំរូ ក្នុងឆ្នាំសិក្សា ២០២២-២០២៣។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការវាយតម្លៃ និងទទួលស្គាល់ជាអង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៤ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីមានខេត្តមានសក្តានុពលសេដ្ឋកិច្ចធំយ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្សមិនអាចជំរុញសក្តានុពលសេដ្ឋកិច្ចបាននោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ ដែលជាខេត្តជាប់សមុទ្រ និងមានកំពង់ផែសម្រាប់ដឹកជញ្ជូនទំនិញ មានសក្តានុពលផ្នែកសេដ្ឋកិច្ចធំណាស់។ * ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ * CoolApp មានក្រុមការងារ Support ឆ្លើយតបចម្ងល់លើការប្រើប្រាស់ សូមឆាតតាមលេខ CoolApp: 078 818 080 ! ក្រុមការងាររង់ចាំឆ្លើយតប ២៤ម៉ោង/២៤ម៉ោង ទៅកាន់លោកអ្នកភ្លាមៗ ពាក់ព័ន្ធការប្រើប្រាស់ និងតម្លើង CoolApp ! Call Center: 078 818 080 / Website: www.coolapp.com.kh * Fresh News English: Kandal Becomes Cambodia’s 18th Open Defecation Free Plus (ODF+) Province * Iran rejects reports of U.S. seizure of oil tankers using forged Iraqi documents * World Bank Continues to Support Cambodia on Its Path to Realizing Cambodia Vision 2050 * Viet Nam’s Military Region 7 Pledges Stronger Cooperation with Royal Cambodian Army Command * The world in brief - 26 Mar 2025 * Singapore to expand drone use for maritime safety, operations * Japan Grants Nearly $18M for Cambodia’s Water Supply and Infrastructure Projects * Hyundai, Trump announce $21 billion US investment, new steel plant * Fresh News Plus: អាហ្សង់ទីន កក់កៅអីទៅ World Cup 2026 ក្នុងនាមក្រុមការពារតំណែងជើងឯក ក្រោយផ្តួលប្រេស៊ីល * អាល់ហ្សេរី អេហ្ស៊ីប និងម៉ារ៉ុក ខិតជិតយកបានកៅអីទៅលេង World Cup 2026 * Apple កំពុងសិក្សាបំពាក់កាមេរ៉ានៅលើនាឡិកាដៃ Apple Watch