(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ថ្ងៃនេះដំណឹងល្អ៖ ក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ២នាក់ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១០៥នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងថ្មីទេ (ចុចអាន)

២៖ កម្ពុជាទទូចឱ្យ លោកស្រី Rhona Smith បំពេញភារកិច្ចដោយមិនលម្អៀង និងគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ (ចុចអាន)

៣៖ កម្ពុជាសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៉ីតាលី អេស្ប៉ាញ និងអាមេរិកចូល រហូតដល់ស្ថានភាពកូវីដ១៩ ធូរស្បើយឡើងវិញ (ចុចអាន)

៤៖ ខួប៤៥ឆ្នាំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត! សម្តេចតេជោ អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ កុំឱ្យរបបនេះកើតជាថ្មី (ចុចអាន)

៥៖ សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» បានឆ្លងផុតព្រឹទ្ធសភាហើយ ក្រោមការអនុម័តគាំទ្រដោយសំឡេង៥៤លើ៥៤ (ចុចអាន)

៦៖ ក្រសួងអប់រំ ប្រកាសពន្យារពេលការចូលរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សា គ្រប់កម្រិតគ្រប់ប្រភេទទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ទូទាំងប្រទេស​ (ចុចអាន)

៧៖ អាស៊ានដាក់ចេញវិធានការ រក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈគោលនយោបាយផ្តល់ជំនួយដល់ប្រជាជន និងធុរជន ដែលទទួលរងផលប៉ះពាល់ ពីជំងឺកូវីដ-១៩ (ចុចអាន)

៨៖ រាជរដ្ឋាភិបាលទទួលបានថវិកាជាង ១៣លានដុល្លារ ពីសប្បុរសជនសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (ចុចអាន)

៩៖ ស្ថានទូតចិនប្រកាសថា វ៉ាក់សាំងពិសេសមួយរបស់ចិនសម្រាប់ជំងឺ COVID-19 ឈានដល់ដំណាក់កាលព្យាបាលលើកទី២ហើយ (ចុចអាន)

១០៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រចំពោះការបង្កើត «មូលនិធិអាស៊ាន សម្រាប់ឆ្លើយតបទៅនឹង ជំងឺកូវី១៩» (ចុចអាន)