(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ មិនមានអ្នកជា ហើយក៏មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះដែរ, ១៦ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានករណីថ្មី (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យ ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ (ចុចអាន)
៣៖ អ្នកវិភាគកម្ពុជា៖ ប្រសិនបើសង្រ្គាមពាណិជ្ជកម្មឈានដល់សហរដ្ឋអាមេរិក ប្រកាសបិទ App ល្បីៗរបស់ចិន ចេញពី App Store & Play Store នោះពិភពលោកនឹងអាចក្រឡាប់ចាក់ (ចុចអាន)
៤៖ ក្រសួងយុត្តិធម៌៖ ១០០ថ្ងៃមកនេះ សំណុំរឿងព្រហ្មទណ្ឌ ៦៣% ត្រូវបានជំនុំជម្រះរួច នៅទូទាំងប្រទេស (ចុចអាន)
៥៖ ក្រសួងអប់រំអនុញ្ញាតឲ្យសាលារដ្ឋគ្រប់កម្រិត នៅក្នុងទីរួមខេត្តចំនួន៤ បើកដំណើការឡើងវិញ ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ខណៈរាជធានី-ខេត្តផ្សេងទៀត នឹងសម្រេចជាបន្តបន្ទាប់ (ចុចអាន)
៦៖ រដ្ឋមន្ត្រីការពារជាតិ ប្រកាសមិនអត់ឱនក្រុមជ្រុលនិយម ដែលចោទរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនថា «ក្បត់ជាតិ» នោះឡើយ (ចុចអាន)
៧៖ រាជរដ្ឋាភិបាលបញ្ចេញថវិកា ៣០លានដុល្លារទៀត ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩ សម្រាប់ជុំទី២ (ចុចអាន)
៨៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈ៣ចំណុច សម្រាប់ការអភិវឌ្ឍនាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (ចុចអាន)
៩៖ ចិន ប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសតាមដងទន្លេមេគង្គ (ចុចអាន)
១០៖ សហព័ន្ធស្រូវអង្ករកម្ពុជា បារម្ភពីភាពយឺតយ៉ាវ នៃការប្រមូលផលស្រូវសែនក្រអូប ធ្វើឲ្យការនាំចេញអង្ករក្នុងខែសីហា និងខែកញ្ញាធ្លាក់ចុះ (ចុចអាន)