(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី០១ ខែមេសា ឆ្នា២០២០ (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន (ចុចអាន)

៣៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ខណៈអ្នកជាសះស្បើយសរុប២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់ នៃអ្នកឆ្លងសរុប១០៩នាក់ (ចុចអាន)

៤៖ មន្ទីរសុខាភិបាលខេត្ដសៀមរាប៖ ឆាប់ៗនេះអ្នកជំងឺកូវីដ១៩ នឹងជាសះស្បើយបន្ដទៀត បន្ទាប់ពីបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ បានជាសះស្បើយចេញពីមន្ទីរពេទ្យម្សិលមិញ (ចុចអាន)

៥៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបន្ថែមជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺ Covid-19 (ចុចអាន)

៦៖ ទូតខ្មែរនៅអាមេរិក ប្រាប់ពីលក្ខខណ្ឌមួយចំនួនដល់ពលរដ្ឋ ដែលចង់បន្តស្នាក់នៅអាមេរិក ដោយសារមិនអាចធ្វើដំណើរមកខ្មែរវិញបាន (ចុចអាន)

៧៖ មន្រ្ដីនគរបាលអនុវត្តច្បាប់៖ ការកែអនុក្រឹត្យដំឡើងប្រាក់ពិន័យ ល្មើសច្បាប់ចរាចរណ៍ពី៣ទៅ៥ដង អនុវត្តន៍តាមប្រទេសជោគជ័យ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ (ចុចអាន)

៨៖ គណៈកម្មាធិការកិច្ចការព្រំដែន ទាត់ចោលការចុះផ្សាយព័ត៌មានមិនពិត និងបំភ្លើស នៅលើអាខោនហ្វេសប៊ុក និងគេហទំព័រ William Guang ពាក់ព័ន្ធរឿងព្រំដែន (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ មហាអំណាចសេដ្ឋកិច្ចធំៗលើលោកចំនួន ៥ប្រទេស មានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺ Covid-19 ច្រើនជាងគេ (ចុចអាន)

២៖ អ៉ីតាលីគ្រោងពន្យារការបិទប្រទេសបន្តទៀត ទោះបីអត្រាឆ្លងថ្មីៗនៃ COVID-19 ឲ្យសញ្ញាថាកំពុងធ្លាក់ចុះក្តី (ចុចអាន)

៣៖ ចំនួនអ្នកឆ្លង COVID-19 កើនយ៉ាងគំហុកដល់១០,៨២៧ករណី នៅតួកគី ក្នុងនោះ១៦៨នាក់ស្លាប់ (ចុចអាន)

៤៖ លោក ដូណាល់ ត្រាំ៖ «យើងបានធ្វើតេស្តរក COVID-19 លើប្រជាជន១លាននាក់ហើយ»(ចុចអាន)

៥៖ ករណីឆ្លង COVID-19 នៅប្រទេសវៀតណាមកើនដល់២០៤នាក់ ដែលជាកំណើនក្នុងកម្រិតទាបមួយ(ចុចអាន)

៦៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងថ្មី១២៥នាក់ រីឯអ្នកជំងឺ៤នាក់ទៀតស្លាប់ ខណៈតួលេខករណី COVID-19 សរុបបន្តនៅក្រោម១ម៉ឺននាក់ (ចុចអាន)

៧៖ ចិនរកឃើញ COVID-19 ៤៨ករណីថ្មី ប៉ុន្តែសុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេស ហើយមានអ្នកជំងឺម្នាក់ទៀតទើបស្លាប់ (ចុចអាន)

៨៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង «ការពារការសម្រេចចិត្ត បិទប្រទេសទាំងមូល» ដើម្បីប្រយុទ្ធនឹង COVID-19 (ចុចអាន)

៩៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ចេញរោគសញ្ញា COVID-19 (ចុចអាន)

១០៖ ថៃ មានអ្នកស្លាប់ដោយសារ COVID-19 ១០នាក់, ឆ្លងកើនដល់១,៦៥១ករណី (ចុចអាន)

១១៖ លោក ដូណាល់ ត្រាំ ប្រកាសផ្តល់ជំនួយតម្លៃ១០០លានដុល្លារដល់អ៉ីតាលី ដែលកំពុងរងគ្រោះធ្ងន់ដោយសារ COVID-19 (ចុចអាន)

១២៖ ទីបំផុតនាវាពេទ្យយោធាអាមេរិក Comfort ទៅដល់ទីក្រុងញូយ៉កហើយ ដើម្បីរំលែកបន្ទុកនៃការព្យាបាល COVID-19 (ចុចអាន)

១៣៖ ប្រជាជនអូស្ត្រាលីនឹងរងការពិន័យដល់ខ្ទង់ម៉ឺនដុល្លារ បើសិនជាហ៊ានបំពានបំរាមពាក់ព័ន្ធ COVID-19 (ចុចអាន)

១៤៖ ទីបំផុតមីយ៉ាន់ម៉ារាយការណ៍ពីករណីស្លាប់ដំបូង ដោយសារ COVID-19 ក្នុងចំណោមអ្នកឆ្លងសរុប១៤នាក់ (ចុចអាន)

១៥៖ ឥណ្ឌូណេស៊ីនឹងហាមជនបរទេសចូល ឬឆ្លងកាត់ប្រទេសនេះតែម្តង ដើម្បីទប់ស្កាត់ COVID-19 ឲ្យកាន់តែខ្លាំងក្លា (ចុចអាន)

១៦៖ Kinsa Health: វិធានការ «នៅក្នុងផ្ទះ» របស់លោក ដូណាល់ ត្រាំ ពន្យឺតការឆ្លង COVID-19 នៅសហរដ្ឋអាមេរិក (ចុចអាន)

១៧៖ រដ្ឋញូយ៉កត្រៀមខ្លួនសម្រាប់ស្ថានការណ៍អាក្រក់ ដែលនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែ COVID-19 (ចុចអាន)

១៨៖ វៀតណាមចាត់វិធានការក្តៅចំពោះ COVID-19 ដោយណែនាំប្រជាជន កុំចេញពីផ្ទះបើមិនចាំបាច់ និងរក្សាគម្លាតពីគ្នា២ម៉ែត្រ (ចុចអាន)