សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះមិនមានការចូលរួមពីបរទេស ក៏ខ្មែរអាចធ្វើព្រែកជីកនេះបានដែរ តាមរយៈសេណារីយ៉ូចំនួន៣។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុងរួចហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ។ ការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំខ្វល់ថានរណាជាអ្នកធ្វើ ហើយកុំខ្លាចបានប្រជាប្រិយទៅសម្តេចតេជោ ឬសម្តេចធិបតី សំខាន់បានជាប្រយោជន៍របស់ខ្មែរទាំងមូល * សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅជនក្បត់ជាតិ សម រង្ស៉ី សូមតម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំង ដើម្បីប្រឆាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅត្រឡប់ទៅជនក្បត់ជាតិ សម រង្ស៉ី តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដូចនឹងអ្នកស្រាវជ្រាវរបស់វៀតណាម? សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរជនក្បត់ជាតិ៣ជំនាន់ថា តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់តាមប្រទេសគេ? * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសច្រើនធ្វើព្រែក ធ្វើវារីអគ្គិសនីជាច្រើន មិនខ្វល់ មកចាប់អារម្មណ៍អ្វីម្ល៉េះមកនឹងកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានអ្វីមករារាំងគម្រោងព្រែកជីកហ្វូណន-តេជោ នោះឡើយ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា តាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនជាប្រយោជន៍របស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារយ៉ាងច្រើនអនេក មកគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីកម្ពុជាផ្លូវដឹកជញ្ជូនដោយខ្លួន មានកន្លែងដកដង្ហើមដោយខ្លួនឯង។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និយាយរឿងសិទ្ធិសហជីព ត្រូវមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ចិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦,៣១៧។ ក្នុងនោះ សហភាព សហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋានមានចំនួន ៥,៩៨៣ និងសមាគមនិយោជកមានចំនួន១២។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនមែនចង់បានតែផលិតផលផលិតនៅក្នុងស្រុកខ្មែរប៉ុណ្ណោះទេ តែក៏ចង់បានផលិតផលផលិតដោយខ្មែរឱ្យកាន់តែច្រើន * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍វិនិយោគរបស់កម្ពុជា គឺរក្សាចាស់ បង្កើតថ្មី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរក្សាចាប៥ក្នុងដៃ ប្រសើរជាងរង់ចាំលលក២០ នៅក្នុងព្រៃ។ * * Fresh News English: Samdech Thipadei Hun Manet Shares Some Recommendations to Promote "One Enterprise Is One Safe Community" Campaign * PM Hun Manet Calls for Support to Realise the Funan Techo Canal Project * PM Hun Manet to Sam Rainsy: The Funan Techo Canal Project Has Undergone Concrete Study for About 26 Months * PM Hun Manet: The Royal Government Has No Plans to Fundraise for Construction of the Funan Techo Canal Project * Samdech Thipadei Thanks Citizens for Supporting the Funan Techo Canal Project, Enabling Cambodia to Achieve Independence in Waterway Transport * PM: Funan Techo Canal Project Serves All Cambodians * PM Manet Thanks Citizens for Supporting the Funan Techo Canal Project * Cambodia Can Proceed with Funan Techo Canal without Seeking Approval from Other Countries, PM Cites the 1995 Mekong Agreement * Fresh News Plus: ព្រះខ័នរាជស្វាយរៀង ឬភ្នំពេញក្រោន នឹងគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន យប់នេះ? * ចំណេះដឹងទូទៅ៖ តើបាតុភូតសូរ្យគ្រាស និងចន្ទគ្រាស កើតឡើងបានយ៉ាងដូចម្តេច? * Google គ្រោងបោះទុន ៣ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌលទិន្នន័យក្នុងរដ្ឋចំនួន២ នៅសហរដ្ឋអាមេរិក * ភាគហ៊ុនក្រុមហ៊ុនមេ Snapchat ហក់ឡើងស្រឺតៗ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤