(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News) 

១៖ ក្រសួងសុខាភិបាលប្រកាសថ្ងៃនេះថា មានអ្នកជាសះស្បើយថ្មីរហូតដល់ចំនួន៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៦៣នាក់ ខណៈរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២នាក់ថ្មីទៀត (ចុចអាន)

២៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យសម្រេចលើកពេលការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៣ ដល់១៦ ខែមេសា (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក សម្តែងការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមក ក្នុងគ្រារីករាលដាលកូវីដ១៩ (ចុចអាន)

៤៖ សម្តេចតេជោ ហ៊ុន សែន៖ ទោះបីកម្ពុជាកំពុងតែជួបវិបត្តិវីរុស COVID-19 ក៏រាជរដ្ឋាភិបាលមិនឱ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងអាហារជាដាច់ខាត (ចុចអាន)

៥៖ ក្រសួងសុខាភិបាល សម្រេចយកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ (ចុចអាន)

៦៖ ស្រ្តីខ្មែរម្នាក់រស់នៅអាមេរិកកើតជំងឺ COVIDI-19 ថ្លែងតាមវិដេអូចែករំលែកពីអាការៈជំងឺ និងត្អូញត្អែរថា គ្រូពេទ្យអាមេរិក មិនខ្វល់ពីអ្នកជំងឺទេ (ចុចអាន)

៧៖ ក្រសួងអប់រំ សម្រេចពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ (បាក់ឌុប) ដោយមិនទាន់កំណត់កាលបរិច្ឆេទថ្មី (ចុចអាន)

៨៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់ TVFB ទាំងអស់ បន្ទាប់ពីផ្សព្វផ្សាយព័ត៌មានញុះញង់សង្គម (ចុចអាន)

៩៖ កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល និងប្រគល់អំណោយលើកទី២ ជូនសាខាទាំង២៥រាជធានីខេត្ត (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ កាន់តែធ្ងន់ធ្ងរ! ពេញមួយថ្ងៃមហាអំណាចលេខ១លើលោក មានករណីស្លាប់ដោយសារ COVID-19 ជិត២០០០នាក់, ចំនួនសរុបកើនដល់១២,៧៩៦នាក់ (ចុចអាន)

២៖ ទីបំផុតបារាំងមានអ្នកស្លាប់ដោយសារ COVID-19 កើនលើស ១០,០០០នាក់ហើយ បន្ទាប់ពីមានករណីស្លាប់ថ្មីជាង១៤០០នាក់ (ចុចអាន)

៣៖ សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីរហូតដល់ជាង១០០នាក់ក្នុងមួយថ្ងៃ, ចំនួនសរុបកើនដល់ ១,៤៨១ករណី (ចុចអាន)

៤៖ លោក ដូណាល់ ត្រាំ៖ «ភាគច្រើននៃអ្នកឆ្លង COVID-19 នៅអាមេរិក គឺជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក» (ចុចអាន)

៥៖ ចិនរកឃើញករណីនាំចូលនៃ COVID-19 កើនឡើងទ្វេដង កាលពីថ្ងៃអង្គារម្សិលមិញ (ចុចអាន)

៦៖ នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន សម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ពីរយប់មកហើយ និងទទួលការថែទាំយ៉ាងដិតដល់បំផុត (ចុចអាន)

៧៖ ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មី១១១នាក់ ហើយអ្នកជំងឺ៣នាក់ទៀតស្លាប់ ធ្វើឲ្យករណីឆ្លងសរុបកើនដល់២,៣៦៩នាក់ ក្នុងនោះបាត់បង់ជីវិត៣០នាក់ (ចុចអាន)

៨៖ មនុស្សម្នារាប់ពាន់នាក់សម្រុកចេញពីទីក្រុងវូហាន ដោយក្តីសប្បាយរីករាយ ក្រោយអាជ្ញាធរចិនដកបំរាម COVID-19 (ចុចអាន)

៩៖ រដ្ឋមន្ត្រីខុទ្ទកាល័យអង់គ្លេស លោក Michael Gove «ត្រូវស្នាក់នៅដាច់ដោយឡែកពីគេ» ក្រោយសមាជិកគ្រួសារម្នាក់មានរោគសញ្ញា COVID-19 (ចុចអាន)

១០៖ គិតត្រឹមព្រឹកថ្ងៃពុធនេះ COVID-19 ផ្តាច់ជីវិតមនុស្សលើផែនដី ដល់លើស ៨០,០០០នាក់ និងឆ្លងសរុប ១.៤លាននាក់ហើយ! (ចុចអាន)

១១៖ ម៉ាឡេស៊ីប្រកាស៖ «បើសិនជាអាច សូមពលរដ្ឋម៉ាឡេស៊ីនៅសិង្ហបុរី កុំទាន់អាលត្រឡប់មកវិញ និងបន្តស្នាក់នៅទីនោះពីរសប្តាហ៍ទៀត» (ចុចអាន)

១២៖ អ៉ីស្រាអែលចុះកិច្ចព្រមព្រៀងតម្លៃ ២៥លានដុល្លារ ទិញឧបករណ៍ធ្វើតេស្តរក COVID-19 ពីប្រទេសចិន (ចុចអាន)

១៣៖ លោក ដូណាល់ ត្រាំ ទើបដកតំណែងមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតម្នាក់ ដែលធ្វើការងារពាក់ព័ន្ធនឹង COVID-19 (ចុចអាន)

១៤៖ អាកាសចរណ៍កូរ៉េខាងត្បូង Korean Air អនុញ្ញាតឲ្យបុគ្គលិក៧០% ឈប់សម្រាករយៈពេលវែង (ចុចអាន)