(ភ្នំពេញ)៖
សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី០១ ខែវិច្ឆការ ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ ការលើកឡើងរបស់មេបាតុករហុងកុង គ្មានតម្លៃសោះឡើយសម្រាប់កម្ពុជា, មេបាតុករ គឺខុសពីមេរដ្ឋប្រហារ សម រង្ស៉ី ដែលចង់បំផ្លាញសេចក្តីសុខរាស្រ្ត និងរំលាយរបបរាជនិយម (ចុចអាន)

២៖ អ្នកនាំពាក្យបក្សកាន់អំណាច៖ ការអំពាវនាវរបស់មេបាតុករហុងកុង ឱ្យសហគមន៍អន្តរជាតិឃ្លាំមើលការវិលត្រឡប់របស់ សម រង្ស៉ី នោះ គ្មានឥទ្ធិពលទេ (ចុចអាន)

៣៖ មន្រ្តីជាន់ខ្ពស់នគរបាលជាតិ៖ រហូតដល់ពេលនេះ សមាជិកក្រុមឧទ្ទាម២២១នាក់ បានចូលសារភាព និង៤៦នាក់ ត្រូវបានឃាត់ខ្លួន និងទប់ស្កាត់តាមផ្លូវច្បាប់ (ចុចអាន)

៤៖ ថ្ងៃនេះកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ចាប់ផ្តើមចល័ត និងបើកការហ្វឹកហាត់រួមគ្នា ដើម្បីបង្កើនការរក្សាសន្តិសុខ នៅខេត្តជាប់ព្រំដែនថៃ (ចុចអាន)

៥៖ ថ្ងៃស្អែកសម្តេតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅបាងកក (ចុចអាន)

៦៖ អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិចំនួន ៣នាក់ទៀត នៅខេត្តរតនគិរី ចូលខ្លួនសារភាពកំហុសព្រោះយល់ច្បាស់ថា សម រង្ស៉ី ជាជនក្បត់ជាតិ (ចុចអាន)

៧៖ ប្រជាពលរដ្ឋខេត្តបាត់ដំបង បង្ហាញការគាំទ្រកងកម្លាំង ដែលចេញប្រតិបត្តិការត្រៀមកម្ចាត់ក្រុមក្បត់ជាតិ (ចុចអាន)

៨៖ តុលាការឃុំខ្លួន សមាជិកក្រុមឧទ្ទាម២នាក់ទៀត នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងការចូលរួមក្នុងផែនការរដ្ឋប្រហារ (ចុចអាន)

៩៖ អគ្គរដ្ឋទូតកាណាដា បញ្ជាក់ថា ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ខ្លួនដល់ប្រទេសកំពុងអភិវឌ្ឍ មិនភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្សទេ (ចុចអាន)

១០៖ កម្ពុជាយកអង្ករប្រណិតប្រភេទអង្ករផ្ការំដួល ទៅប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក (ចុចអាន)

១១៖ ក្នុងខែតុលា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន១៩ ទុនវិនិយោគជាង១២០លានដុល្លារ (ចុចអាន)

១២៖ ក្រសួងកសិកម្ម៖ ១០ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលបានជាង៥លានតោន (ចុចអាន)

១៣៖ កម្ពុជាទទួលចំណូលជាង៨០លានដុល្លារ បានពីការលក់សំបុត្រចូលទស្សនាអង្គរ នៅ១០ខែឆ្នាំនេះ, ថវិកាជាង៣.៦លានដុល្លារ ត្រូវឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា  (ចុចអាន)

១៤៖ JICA ផ្ដល់ហិរញ្ញប្បទានឥតសំណង ចំនួន២៧លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ អាមេរិក-ចិននឹងប្រកាសពីទីតាំងថ្មីដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយឈីលីលុបចោលការរៀបចំកិច្ចប្រជុំកំពូល (ចុចអាន)

២៖ សហរដ្ឋអាមេរិក កំពុងបាត់បង់ទីផ្សារលក់អាវុធ ព្រោះតែការប្រកួតប្រជែងពីរុស្ស៊ី និងចិនកាន់តែខ្លាំង (ចុចអាន)

៣៖ ទីបំផុតកិច្ចដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងចាប់ផ្តើមជាផ្លូវការ ក្រោយសភាបោះឆ្នោតគាំទ្រ (ចុចអាន)

៤៖ ឧទ្ធម្ភាគចក្រកូរ៉េខាងត្បូងធ្លាក់ក្នុងសមុទ្រ ក្បែរប្រជុំកោះជម្លោះជាមួយជប៉ុន, មនុស្ស៧នាក់បាត់ខ្លួន (ចុចអាន)

៥៖ សហរដ្ឋអាមេរិកសម្រេច «ដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់» ដើម្បីរារាំងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ (ចុចអាន)

៦៖ កូរ៉េខាងជើងអះអាងថា ការបាញ់តេស្តប្រព័ន្ធមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍ ប្រព្រឹត្តទៅដោយជោគជ័យ (ចុចអាន)

៧៖ ISIS ប្រកាសពីការតែងតាំងមេដឹកនាំថ្មី ហើយព្រមានសងសឹកលើសហរដ្ឋអាមេរិកវិញ (ចុចអាន)