(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ញើលិខិតផ្លូវការជូនសម្តេចតេជោ ហ៊ុន សែន ជូនដំណឹងអំពីការពន្យារពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដោយសារការរីករាលដាល COVID-19 (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋដទៃទៀត ដែលធ្លាប់ជួបបុរសជនជាតិខ្មែរដែលឆ្លងជំងឺ COVID-19 ទៅធ្វើតេស្តសុខភាព (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះអ្នកវិភាគដែលលើកឡើងដដែលៗ ពីរឿង EBA, កម្ពុជាត្រៀមការអនុគ្រោះពន្ធមិនឲ្យរោងចក្របិទទ្វារឡើយ (ចុចអាន)

៤៖ រាជរដ្ឋាភិបាលកម្ពុជា បម្រុងថវិកាពី៨០០លានដុល្លារទៅ២ពាន់លានដុល្លារ ដោះស្រាយបញ្ហាក្នុងករណីជំងឺ Covid-19 រីករាលដាលខ្លាំង (ចុចអាន)

៥៖ សម្ដេចតេជោ ហ៊ុន សែន៖ អ្នកមានទោសក្នុងរឿងក្បត់ជាតិ ត្រូវតែផ្ដន្ទាទោសតាមច្បាប់គ្មានលើកលែងនោះឡើយ (ចុចអាន)

៦៖ សម្តេចតេជោ ហ៊ុន សែន៖ ត្រូវបង្កើនការពិនិត្យផ្នែកវេជ្ជសាស្ត្រ គ្រប់មាត់ច្រកចេញចូលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីត១៩ (ចុចអាន)

៧៖ សម្ដេចតេជោ ហ៊ុន សែន៖ បើខ្លាចគ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចកូវីដ១៩ ប្រហែលមិនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនដូចរាល់ថ្ងៃនេះទេ (ចុចអាន)

៨៖ នាយករដ្ឋមន្ត្រីកម្ពុជា ស្នើរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជ្រើសអ្នកមានសមត្ថភាពប្រចាំការកាន់លេខ១១៥ (ចុចអាន)

៩៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចគ្មានសិទ្ធិហាមឃាត់ ប្រជាពលរដ្ឋមិនឲ្យភិតភ័យនោះទេ ដូច្នេះមិនរារាំងការជ្រួលច្របល់ទិញទំនិញឡើយ ប៉ុន្តែសុំទំនិញកុំឡើងថ្លៃ (ចុចអាន)

១០៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យប្រជាពលរដ្ឋភ័យខ្លាចកូវីដ១៩ រហូតដល់មិនហ៊ានចូលទៅខេត្តសៀមរាប (ចុចអាន)

១១៖ សម្តេចតេជោ ហ៊ុន សែន៖ ឧបករណ៍ចាប់សំឡេងទូរស័ព្ទ នៅតែបន្តប្រើតាមដានសកម្មភាពទុច្ចរិត (ចុចអាន)

១២៖ សហរដ្ឋអាមេរិកប្រកាសពីការឆ្លង COVID-19 កើនដល់ ៧៥០ករណីក្នុងនោះអ្នកជំងឺ ២៦នាក់ស្លាប់ (ចុចអាន)

១៣៖ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ (ចុចអាន)

១៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសច្រានចោលការលើកឡើងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងនាំមកកម្ពុជាចុងខែមីនានេះ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុត! អ៉ីតាលីបិទប្រទេសទាំងមូល, ប្រាប់ឱ្យប្រជាជនរបស់ខ្លួន ៦០លាននាក់ នៅក្នុងផ្ទះមួយរយៈ ខណៈអ្នកឆ្លង COVID-19 កើនដល់ច្រើនជាង៩,០០០នាក់(ចុចអាន)

២៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ធ្វើដំណើរដល់ទីក្រុងវូហាន ដែលជាចំណុចស្នូលនៃការផ្ទុះ COVID-19 (ចុចអាន)

៣៖ ប្រទេសទាំង១០ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារ COVID-19 នៅទូទាំងពិភពលោក (ចុចអាន)

៤៖ ជប៉ុនប្រកាសពីការឆ្លង COVID-19 កើនឡើងដល់៥១៩ករណី ក្នុងនោះ២៧នាក់ស្លាប់ និង៣៤៦នាក់ជាសះស្បើយ (ចុចអាន)

៥៖ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ចំនួននៃការឆ្លង COVIDI-19 នៅកូរ៉េខាងត្បូងកើនដល់៧,៥១៣ករណី ក្នុងនោះ៥៤នាក់ស្លាប់ (ចុចអាន)

៦៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងឆ្លងវីរុស COVID-19 (ចុចអាន)

៧៖ អង់គ្លេស៖ មនុស្សស្លាប់កើនដល់៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុប៣១៩ករណី ដោយសារតែ COVID-19 (ចុចអាន)

៨៖ អាល្លឺម៉ង់ មានអ្នកជំងឺ COVID-19 ២នាក់ ស្លាប់ដំបូង ក្នុងប្រទេស ខណៈចំនួនអ្នកឆ្លងកើនដល់ ១,១១២ នាក់ (ចុចអាន)

៩៖ ចំនួនអ្នកឆ្លង COVID-19 ក្នុងប្រទេសហ្វីលីពីន កើនដល់ ៣៥នាក់ (ចុចអាន)

១០៖ ឥណ្ឌូណេស៊ី ចាប់ខ្លួនមនុស្ស៦នាក់ ដែលបង្ហោះព័ត៌មានក្លែងក្លាយពី COVID-19 (ចុចអាន)

១១៖ កាណាដា រាយការណ៍ពីអ្នកស្លាប់ដំបូង ដោយសារ COVID-19 (ចុចអាន)

១២៖ វត្ថុធាតុដើមពីចិនជិត ២០០ទូចូលដល់កម្ពុជា ខណៈរោងចក្រព្យួរការងារចំនួន៧ បើកដំណើរការឡើងវិញ (ចុចអាន)

១៣៖ COVID-19: អ្នកនយោបាយអាមេរិកជាន់ខ្ពស់៥រូប មកពីគណបក្សសាធារណរដ្ឋ ស័្មគ្រចិត្តអនុវត្តវិធានការ «ស្ថិតនៅដាច់ដោយឡែកពីគេ» (ចុចអាន)

១៤៖ ក្រសួងសុខាភិបាល ប្រកាសច្រានចោលព័ត៌មានប្រឌិតថា មានអ្នកស្លាប់ ៧នាក់ក្នុងមួយថ្ងៃ ដោយសារកូវីដ១៩ នៅកម្ពុជា (ចុចអាន)

១៥៖ កាសែតហុងកុង SCMP ចេញផ្សាយថា ទាហានកូរ៉េខាងជើងជិត២០០នាក់ ស្លាប់ដោយសារ COVID-19 (ចុចអាន)

១៦៖ អ្នកជំនាញចិនអះអាងថា ការប្រើឱសថបុរាណចិនលាយជាមួយថ្នាំសម័យបច្ចុប្បន្ន បានជួយអ្នកជំងឺ COVID-19 ភាគច្រើនឲ្យជាសះស្បើយ នៅក្នុងប្រទេសខ្លួន (ចុចអាន)

១៧៖ Global Research: តើវីរុស Covid-19 មានដើមកំណើតមកពីសហរដ្ឋអាមេរិក ពិតមែនឬទេ? (ចុចអាន)