សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនអាចស្ថិតនៅត្រឹមជាប្រទេសនាំចេញវត្ថុធាតុដើមនោះទេ តែកម្ពុជាត្រូវមានសមត្ថភាពផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច សម្រាប់កំណើនជីវភាពប្រជាពលរដ្ឋ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានរោងចក្រដំឡើងរថយន្ត សរុបចំនួន៦, ដោយចំនួន៤កំពុងដំណើរការ និងចំនួន ២ទៀត ក្នុងដំណាក់កាលសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តស្វាយរៀង, ខេត្តកណ្តាល និង រាជធានីភ្នំពេញ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរោងចក្រតូយ៉ូតានាពេលនេះ ដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ និង កិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធ រវាងកម្ពុជាជាមួយភាគីមិត្តជប៉ុន។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនតូយ៉ូតាមានវត្តមាននៅកម្ពុជាតាំងពីសម័យអ៊ុនតាក់ ហើយក្លាយជានិម្មិតរូបនៃការរីកចម្រើនលើអាជីវកម្មរបស់ខ្លួន។ សម្តេចធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា កម្ពុជាមិនមែនចង់បានត្រឹមការវិនិយោគនោះទេ តែក៏ចង់បានភាពរីកចម្រើននៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រោងចក្រដំឡើងរថយន្តនេះបានបោះទុនវិនិយោគប្រមាណ ៣៦,៨លានដុល្លាអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១,៣២០ គ្រឿង សម្រាប់ឆ្នាំ ២០២៤, ក្នុងនោះ ទី១៖ ប្រភេទ SUV ម៉ាក Toyota Fortuner ចំនួន ២៩០ គ្រឿង និង ទី២៖ ប្រភេទមួយបាំងកន្លះ Pick-up truck ម៉ាក Toyota Hilux ចំនួន ១០៣០គ្រឿង * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រុមហ៊ុនតូយ៉ូតា ដែលបានពង្រីកធុរកិច្ចរបស់ខ្លួន ជាមួយទំនុកចិត្ត និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន ពីលើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង មកជាការដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយនឹងការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីមួយនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្តានុពលខ្ពស់នៅកម្ពុជា។ * សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ * * Fresh News English: China says Hamas and Fatah voice will for Palestinian reconciliation * New York City police enter Columbia University amid pro-Palestinian protests * The world in brief – 2 May 2024 * PM Calls for Clarification on Kampot International Tourism Port's Operational Issues * PM Hun Manet: Cambodia Prohibits Foreign Troop Presence * PM Forms Special Intervention Force to Promptly Resolve the Remaining Challenges * PM Manet Urges Ministries and Institutions to Promptly Address Criticism * Samdech Thipadei Hun Manet Thanks People Nationwide and Overseas for Supporting Funan Techo Canal Project * Fresh News Plus: ចំណេះដឹងទូទៅ៖ កូរ៉េខាងត្បូងអភិវឌ្ឍខ្លួនពីប្រទេសខ្សោយជាងកូរ៉េខាងជើង មកជានាគសេដ្ឋកិច្ចនៅអាស៊ី