សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វាជាអំពើថោកទាបដែល The Cambodia Daily ចោទប្រកាន់ថា មានការសូកប៉ាន់ពីលោក គុណ ញឹម ដើម្បីពន្យារការចូលនិវត្ត រហូតដល់ឆ្នាំ២០២៨ * ក្រសួងការពារជាតិ៖ ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនយក្ស ហើយមុនធ្វើអ្វីមួយក្រុមហ៊ុនបានគិតគូរល្អិតល្អន់ណាស់។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា នឹងក្លាយទៅជាចលករចូលរួមចំណែកទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជា។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនចាំបាច់ផលិតយន្តហោះទាំងមូលទេ តែកម្ពុជាត្រូវគិតគូរលើការផលិតផ្នែកណាមួយនៃយន្តហោះ ដើម្បីបង្កើនផលិតភាពផលិតកម្ម។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្លាក់ចំណូលពន្ធពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ ព្រោះតាមរយៈការវិនិយោគក្នុងស្រុក បានផ្តល់ឱកាសការងារ និងជំនាញ ធ្លាក់ចំណូលគយ តែបានចំណូលទៅលោក គង់ វិបុល អគ្គនាយកពន្ធដារ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនអាចស្ថិតនៅត្រឹមជាប្រទេសនាំចេញវត្ថុធាតុដើមនោះទេ តែកម្ពុជាត្រូវមានសមត្ថភាពផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច សម្រាប់កំណើនជីវភាពប្រជាពលរដ្ឋ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានរោងចក្រដំឡើងរថយន្ត សរុបចំនួន៦, ដោយចំនួន៤កំពុងដំណើរការ និងចំនួន ២ទៀត ក្នុងដំណាក់កាលសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តស្វាយរៀង, ខេត្តកណ្តាល និង រាជធានីភ្នំពេញ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរោងចក្រតូយ៉ូតានាពេលនេះ ដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ និង កិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធ រវាងកម្ពុជាជាមួយភាគីមិត្តជប៉ុន។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនតូយ៉ូតាមានវត្តមាននៅកម្ពុជាតាំងពីសម័យអ៊ុនតាក់ ហើយក្លាយជានិម្មិតរូបនៃការរីកចម្រើនលើអាជីវកម្មរបស់ខ្លួន។ សម្តេចធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា កម្ពុជាមិនមែនចង់បានត្រឹមការវិនិយោគនោះទេ តែក៏ចង់បានភាពរីកចម្រើននៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រោងចក្រដំឡើងរថយន្តនេះបានបោះទុនវិនិយោគប្រមាណ ៣៦,៨លានដុល្លាអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១,៣២០ គ្រឿង សម្រាប់ឆ្នាំ ២០២៤, ក្នុងនោះ ទី១៖ ប្រភេទ SUV ម៉ាក Toyota Fortuner ចំនួន ២៩០ គ្រឿង និង ទី២៖ ប្រភេទមួយបាំងកន្លះ Pick-up truck ម៉ាក Toyota Hilux ចំនួន ១០៣០គ្រឿង * * Fresh News English: Calling for Sponsor in the Second Family Weekend Fair at Olympia Mall * Several Western Countries Propose Cutting Weapon, Technology Transfers to Israel * Developing Asia and the Pacific Unprepared for Challenges of Aging Population * TOP NEWS: Cambodia Reports 1 New COVID19 Case; 0 Recovered; 0 Died * Indonesia volcano eruption shuts more airports, ash reaches Malaysia * Secretary General of ASEAN Enhances ASEAN-France Cooperation in Paris * PM Hun Manet: Decline in Customs Revenue from Car Imports Not a Concern; Local Investment Creates Jobs, Offers Skills and Pays Tax * PM Says Improving Citizens’ Livelihoods Is Not Only about Increasing Income, but Also Reducing Expenses * Fresh News Plus: Microsoft គ្រោងវិនិយោគជាង ២ពាន់លានដុល្លារលើសេវាកម្ម Cloud និង AI នៅក្នុងប្រទេសម៉ាឡេស៊ី * ចិន ដាក់គោលដៅលក់រថយន្តឲ្យបាន៦០លានគ្រឿង ក្នុងឆ្នាំ២០៣០ ជាមួយមហិច្ឆិតាគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនីពិភពលោក * ទីបំផុត! លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ក្នុងសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង៩៣% * ចំណេះដឹងទូទៅ៖ កូរ៉េខាងត្បូងអភិវឌ្ឍខ្លួនពីប្រទេសខ្សោយជាងកូរ៉េខាងជើង មកជានាគសេដ្ឋកិច្ចនៅអាស៊ី