សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមពីវិធានការឆ្លើយតបការបិទព្រំដែនរបស់ថៃ៖ បើមិនធ្វើឱ្យត្រឡប់ទៅធម្មតាវិញទេ គឺកម្ពុជា បិទមិនឱ្យនាំចូលបន្លែ និងផ្លែឈើ ពីថៃនៅគ្រប់ច្រកព្រំដែនទាំងអស់ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចរចា និងការអនុវត្តច្បាប់អន្តរជាតិ គឺជាជម្រើសសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ប្រទេសលើពិភពលោកនឹងគាំទ្រកម្ពុជា ក្នុងការប្រើយន្តការច្បាប់អន្តរជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនខ្វះសព្វាវុធធ្វើសង្គ្រាមនោះឡើយ តែកម្ពុជា មិនចង់ធ្វើវ៉ៃនរណានោះឡើយ គឺត្រឹមការពារខ្លួនប៉ុណ្ណោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតខ្មែរកំពុងសិក្សាអាហារូបករណ៍នៅថៃ បើគេឈប់ឱ្យរៀន ឬធ្វើទុក្ខបុកម្នេញផ្សេងៗ សូមត្រឡប់មករៀននៅខ្មែរ សម្តេចចេញថ្លៃអាហារូបករណ៍ជូន។ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពនឹងនរ ហើយពលរដ្ឋខ្មែរសូមកុំដំឡើងថ្លៃទំនិញ។ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋថៃទៅតវ៉ាជាមួយយោធាថៃ រឿងបិទច្រកព្រំដែន ព្រោះនេះជាការបំពានច្បាប់របស់យោធាថៃ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាសម្រេចពន្យារពេល២៤ម៉ោងក្នុងការបិទច្រកព្រំដែននៅទូទាំងប្រទេសជាមួយថៃ បន្ទាប់ពីមានការជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ។ បើថ្ងៃនេះថៃមិនបើកច្រកព្រំដែនប្រក្រតីឡើងវិញទេ គឺកម្ពុជានឹងបិទគ្រប់ច្រកតែម្តង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រំដែនខាងកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើក។ កម្ពុជាមិនត្រូវការចរចានោះទេ ពេលបិទ បិទដោយខ្លួនឯង ពេលបើកហៅកម្ពុជាទៅចរចា។ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិខ្មែរ នាំគ្នាប្រើប្រាស់ផលិតផល ដែលខ្មែរមាន ! ជាតិនិយមរបស់ខ្មែរ ! * សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ពលករខ្មែរឱ្យត្រឡប់មកប្រទេសវិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនអាចទៅពឹងពាក់គេមួយជីវិតនោះទេ ត្រូវតែត្រឡប់មកវិញ នេះជាពេលវេលាដ៏សាកសម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ មិនអាចទុកពលរដ្ឋខ្មែរឱ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម ត្រូវទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារផងដែរ។ * សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងសារពិសេសចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ * Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃ លើកដំបូងនៅកម្ពុជា, អាចវាយសួរនាំ «ព័ត៌មានទូទៅ និងចំណេះដឹងយ៉ាងទូលំទូលាយ» ឆ្លើយតបយ៉ាងលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន ! Fresh AI ប្រើលើទូរស័ព្ទ Mobile App (iPhone & Samsung) និងគេហទំព័រ ! * Fresh News English: Iran rejects ceasefire negotiations while under Israeli attack, official says * Senate President Hun Sen Chairs Standing Committee Meeting * PM Hun Manet Assigns Ministries and Provincial Authorities to Assist Cambodian Migrant Workers Returning from Thailand * Fresh News Plus: ដូណាល់ ត្រាំ រកចំណូលបានលើស ៦០០លានដុល្លារពីរូបិយប័ណ្ណឌីជីថល, ឧស្សាហកម្មវាយកូនហ្គោល និងការលក់កិច្ចសន្យា * CEO របស់ Scale AI លោក Alexandr Wang ត្រូវបាន Meta ជួលឱ្យទៅធ្វើការជាមួយ ក្រោយពីមានការវិនិយោគ ១៤,៣ ពាន់លានដុល្លារ * យល់ដឹងផ្នែកច្បាប់៖ លក្ខខណ្ឌសម្រាប់ការស្នើចុះបញ្ចីសហជីព * ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ បំបែកឯកទក្តកម្មអ្នកចូលរួម ខណៈមន្ដ្រីជំនាញ រំពឹងនឹងក្លាយជាកេរ្ដិ៍ឈ្មោះមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញ